Monday, October 5, 2020

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្ដាលសម្រេចតែងតាំងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកណ្ដាល....

កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនិងជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត ត្រូវបានប្រកាសតែងតាំងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកណ្ដាល នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្ស។

នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត សមាជិកគណបក្សខេត្ត ប្រធាន អនុប្រធានគណៈប្រចាំការគណបក្សក្រុង ស្រុក និងសមាជិកបក្ស សរុបចំនួន ១១២នាក់៕










0 Reviews:

Post a Comment