Thursday, October 8, 2020

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើ ឯកសារទស្សនទានដើម្បីរៀបចំកម្មវិធីជាតិដំណាក់កាលទី២...

កាលពីព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការ​អភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) អញ្ជើញ​ជា​អធិ បតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាលើឯកសារទស្សនទាន ដើម្បីរៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យនៅថ្នាក់​ក្រោមជាតិ ដំណាក់កាលទី២ ដោយ​មាន​ការចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ ព្រម​ទាំង​មន្ត្​រីជំនាញ​ជាច្រើនរូបផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំក្នុងថ្ងៃនេះគឺធ្វើឡើងក្នុងគោលបំណងរួមគ្នាពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើឯកសារទស្សនទាន ដើម្បីរៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ក្នុងន័យបន្តអនុវត្តគោលនយោ បាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការអោយកាន់តែមានប្រសិទ្ធភាព។ សម្ដេចក្រឡា ហោមបានបន្តថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី១ នឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២០នេះ ប៉ុន្តែមានបញ្ហាមួយចំនួនមិនទាន់បានដោះស្រាយ ចប់សព្វគ្រប់នៅឡើ យ ដូចនេះ ត្រូវទាមទារឲ្យបន្តដោះស្រាយនៅក្នុងកម្មវិធីជាតិដំណាក់កាលទី២ ដើម្បីជាសក្ខីភាពបង្ហាញឲ្យឃើញថាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ មានលក្ខណៈជាក់លាក់ និងទទួលលទ្ធផលល្អ។

គួរជម្រាបជូនថា ឯកសារទស្សនទាន ដើម្បីរៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២នេះ ជាឯកសារត្រូវអនុម័តដោយរាជរដ្ឋាភិ បាល ដើម្បីតម្រង់ទិសអំពីចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ និងសមាសភាគសំខាន់ៗក្នុងការរៀបចំឯកសារលម្អិតនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេ យ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២។ ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចរៀបចំតាក់តែងកម្មវិធីជាតិសម្រា ប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ក្នុងគោលបំណងបន្តដោះស្រាយនូវបញ្ហាប្រឈម បន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ និងបន្តចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤៕















0 Reviews:

Post a Comment