Monday, October 5, 2020

អាជ្ញាធរជាតិ និងអាជ្ញាធរខេត្តកណ្តាលរួមគ្នាផ្សព្វផ្សាយរបាយការណ៍ និងប្រាប់ឱ្យអ្នកពាក់ព័ន្ធទាំងអស់ខិតខំបន្តអនុវត្តផែនការឆមាសទី២ ឆ្នាំ២០២០.

ខេត្តកណ្តាល៖ ថ្ងៃចន្ទទី៥ ខែតុលា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្តកណ្តាល មានរៀបចំកិច្ចផ្សព្វផ្សាយរបាយការណ៍ឆមាសទី១ និងលេីកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គីម រិទ្ធី អភិបាលរង តំណាងអភិបាលខេត្តប្រធានគណកម្មាធិការត្រូតពិនិត្យគ្រឿ ងញៀនខេត្តកណ្តាលពឺដោយមានការចូលរួមពីសមាជិក គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន និងតំណាងឯកឧត្តមប្រធានតុលាការនិងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។   

តាមរបាយការណ៍របស់ខេត្តកណ្តាលដែលបង្ហាញដោយលោក គង់ សុីដន បានបង្ហាញពីកាខិតខំស្ថាប័ន អង្គភាព ដែលជាសមាជិកគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលបានខិតខំប្រកបដោយការទទួលខុសត្រូវតាមជំនាញរៀងខ្លួនសម្រេចបានលទ្ធផលមានអ្នកទទួលសារអប់រំចំនួន១៨៤.៩៣០នាក់ បង្រ្កាបបាន៣ ០៥ ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៥៥១ នាក់ ដកហូតគ្រឿង ញៀនជិត២គីឡូក្រាម និងកំពុងសាងសង់មជ្ឈមណ្ឌលព្យាបា លនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនលេីផ្ទៃដីជិត៩ ហិកតា និងគ្រោងចំណាយថវិកាចំនួនប្រមាណ១០លាន ដុល្លា អាមេរិក មានទីតាំងនៅស្រុកស្អាង។ 


តាមរយៈ របាយការណ៍ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបង្ហាញដោយ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានឱ្យឃេីញថាក្នុងស្ថានភាពដែលពិភពលោក និងកម្ពុជា កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីវិបត្តន៍នៃជំងឺកូ វីដ១៩ ការអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និងបដិសេធគ្រឿងញៀន នៅបន្តធ្វើសកម្មភាពទៅតាមវិធីសាស្ត្រ និងមធ្យោបាយជាច្រើន និងធានាក្នុងការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន និងតឹងរ៉ឹងបំផុតនូវវិធានការរក្សាសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកគឺមានអ្នកមកទទួលសារអប់រំចំនួន ៥.០២៨.៩០២ អង្គ/នាក់ធៀបនឹងឆ្នាំ២០១៩មានការកើនឡើងចំនួន ១.៨៤៥.៨៦៣ អង្គ/នាក់ គ្រប់គ្រងអ្នកប្រេី និងអ្នកញៀនគ្រឿងញៀនបានមានចំនួន ១២.៩៤២នាក់ និងបង្រ្កាបបាន៥.៤៦៣ ករណី(ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ កើនលើស ១.២៨៨ករណី ឃាត់ខ្លួនជនសង្ស័យបាន១០.៨៧៧ នាក់ / ស្រី ៦៨៧ នាក់(ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩  កើនលើស ១.៩៦៦ នាក់ចាប់គ្រឿងញៀនសរុប ចាប់យកចំនួន ២៦១ គ.ក្រ ៩៧៧,៧២ ក្រាម។ 


ក្នងឱកាសនោះ ឯកឧត្ដម គីម រិទ្ធី អភិបាលរង តំណាងអភិបាលខេត្តប្រធាន គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តកណ្តាល បានមានប្រសាសន៍សាទរដល់លទ្ធផលត្រួតពិនិត្យគ្រឿងញៀនឆមាសទី១  ឆ្នាំ២០២០  របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហេីយបានថ្លែងអំណរគុណដល់គ្រប់សមាសភាពនៃគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលបានសហការគ្នាប្រកបដោយឆន្ទះនិងការទទួលខុសត្រូវសម្រេចបាននូវលទ្ធផលល្អ គួរជាទីមោទន: ហេីយសូមបន្តចូលរួមអនុវត្តនូវទិសដៅការងារសម្រាប់ឆមាស ទី២ ដេីម្បីសុខុមាលភាពប្រជាពលរដ្ឋរបស់យេីង និងបន្តចាត់តាំងអនុវត្តស្របតាមទិសស្លោ កបីកុំ មួយរាយការណ៍ គឺ៖ ១-កុំពាក់ព័ន្ធ ២-កុំអន្តរាគមន៍ ៣-កុំលើកលែង និងត្រូវរាយការណ៍គ្រប់ករណីបទល្មើសគ្រឿង ញៀន ទៅគ្រប់វេទិកានិងព្រឹត្តិការណ៍ផ្សេងៗក្នុងភូមិសាស្រ្ត នៃដែនសមត្ថកិច្ច អង្គភាពរៀងៗខ្លួន។ 


ក្នុងឱកាសនោះ ដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ  បានថ្លែងថា ក្នុងស្ថានភាពប្រទេសកម្ពុជា និងពិភពលោកកំពុងទទួលរងនូវការគំរាមកំហែងពីជំងឺរាត ត្បាតកូវីដ-១៩ តែឈ្មួញ ទុច្ចរិតជួញដូរចែកចាយគ្រឿងញៀ ន ខុសច្បាប់នៅតែបន្តសកម្មភាពរបស់ខ្លួនមិនឈប់ឈរ តាមគ្រប់រូបភាព ដែលធ្វេីឱ្យកម្ពុជាបន្តរងគ្រោះ ទោះបីកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនក៏ដោយ។ 


ជាមួយគ្នានេះ នាយឧត្តមសេនីយ៍  មាស  វិរិទ្ធ  បានថ្លែងអំណរគុណនិងបានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំរួមគ្នាអនុវត្តឱ្យបានដាច់ខាតនៅវិធានការទាំង៥ ដេីម្បីសម្រេចទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់ឆមាសទី២ ដោះស្រាយ រាល់បញ្ហាគ្រឿងញៀនបន្តរក្សាសុខសន្តិភាព  សណ្តាប់ធ្នាប់សង្គម ភាពសុខដុមរមនាជូនប្រជាពលរដ្ឋផ្តល់ទំនុកចិត្ត ដល់ប្រជាពលរដ្ឋ  ហេីយអ្នកញៀនគ្រឿងញៀនត្រូវតែជំរុញឱ្យទៅទទួលបានការព្យាបាល ផ្តាច់ភាពញៀន ពិសេសសហការជាមួយរាជធានី-ខេត្តដែលមានព្រំប្រទល់ជាប់គ្នាបន្តបង្ការបង្រ្កាបឱ្យបានហ្មត់ចត់នូវបទល្មេីសគ្រឿងញៀនគ្រប់ប្រភេទផ្សព្វផ្សាយអប់រំ ដល់គ្រប់គោលដៅប្រឈម កម្មករ សិស្សបោះបង់ការសិក្សា  ពិសេសធ្វេីតេស្តអ្នកបេីកបររថយន្តធន់ធ្ងន់និងចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ "ថ្ងៃនេះ ថ្ងៃស្អែក ចៀសផុតពីជំងឺកូវីដ-១៩ ហេីយថ្ងៃនេះ ថ្ងៃស្អែក គ្មានបញ្ហាគ្រឿងញៀនក្នុងសាលារៀន និងសហគមន៍៕















0 Reviews:

Post a Comment