Sunday, October 4, 2020

រថយន្ត​ស៊េរីទំនើប២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង​បណ្តាល​ឲ្យ​ដាច់​កង់​ចេញពី​រថយន្ត​ ក្នុងសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ...

​ភ្នំពេញ​៖ រថយន្ត​ស៊េរីទំនើប២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង​បណ្តាល​ឲ្យ​ដាច់​កង់​ចេញពី​រថយន្ត​។ ហេតុការណ៍​នេះបានកើតឡើង​នៅវេលា​ម៉ោង១២និង៥០​នាទី រំលងអធ្រាត្រឈានចូល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ ២០២០ តាមបណ្តោយផ្លូវលេខ៧៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS300 ពាក់ស្លាកលេខ បន្ទាយមានជ័យ 2E-9903 បើកក្នុងទិសដៅ​ពី​កើតទៅលិច​តាមបណ្តោយផ្លូវលេខ៧៨។

ពេលបើកមកដល់​ចំ​ណុ​ច​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាកមែរសឺ​ដេ​ស​មួយគ្រឿង​ទៀតពាក់ស្លាកលេខ ភ្នំពេញ 2AD-2997 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​ទៅកើត​ក្នុង​ល្បឿន​លឿន បាន​គេច​ពី​រថយន្ត​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក ក៏​ជ្រុល​ចង្កូត​ទៅបុក​​រថយន្ត​ឡិច​ស៊ី​ស GS300 ពេញទំហឹង​បណ្តាល​ឲ្យ​ដាច់​កង់​ចេញពី​រថយន្ត ខូចខាតមួយចំហៀង ហើយនៅក្នុងហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះមិន​បង្ក​របួសស្នាម​ដល់មនុស្សនោះទេ ។​

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុឲ្យភាគីទាំងពីរសម្របសម្រួលគ្នា តែចរចាមិនត្រូវគ្នាទើបទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យ​ចុះមក​វាស់វែង​យក​រថយន្ត​ទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំ​ដោះស្រាយ​គ្នានៅពេល​ក្រោយ​៕​






0 Reviews:

Post a Comment