Tuesday, October 6, 2020

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២១-២០២៣)

នាព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត​ ទោស័ក ព.ស.២៥ ៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពត បានរៀបចំវេទិកាពិគ្រោះយោបល់ស្ដីពីការកសាងកម្មវិធីវិនិ យោគបីឆ្នាំរំកិលខេត្ត (២០២១-២០២៣) ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅសាលសន្និសីទបូកគោ ខេត្តកំពត។


អញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន៖ គណៈអភិបាលខេត្ដ តំណាងក្រុមប្រឹក្សាខេត្ត តំណាងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុមការងារកសាងផែនការខេត្ត តំណាងទីចាត់ការ​ អង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក ក្រុមការងារកសាងផែនការក្រុង ស្រុក តំណាងសមាគមក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ក្នុងខេត្ត ក្រុមយុវជន អង្គការ សង្គមស៊ីវិលក្នុងខេត្ត តំណាងវិស័យឯកជនក្នុងខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុប ១៨៦នាក់។


ឯកឧត្តម អភិបាលខេត្តបានជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមក្នុងវេទិកាពិគ្រោះយោបល់នេះថា តម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្តដែលមានគម្រោងសរុប ២.៥៦១ក្នុងនោះ

   - គម្រោងរបស់ខេត្តមានចំនួន ១២៩គម្រោង

   - គម្រោតាមមន្ទីរមានចំនួន ១៦៧ គម្រោង

   - គម្រោងក្រុងមានចំនួន ១៦គម្រោង

   - គម្រោងស្រុក ៤៩៧គម្រោង

   - គម្រោងសង្កាត់មានចំនួន ១៣៧គម្រោង

   - គម្រោឃុំមានចំនួន ១.៦១៦គម្រោង

គម្រោងអភិវឌ្ឍន៍ទាំងអស់នេះ តម្រូវអោយមានការសម្របសម្រួល បន្ស៊ីគ្នាជាមួយគម្រោង និងធនធានរបស់ដៃគូអភិវ ឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។ 


ជាមួយគ្នានេះ អង្គវេទិការំពឹងទុកថា រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯក ជន សប្បុរសជន និងអ្នកពាក់ព័ន្ធនានាបានដឹង បានយល់អំពីទស្សនៈ គោលបំណង តម្រូវការគម្រោងអភិវឌ្ឍន៍ និងលទ្ធភាពថវិកាពីគ្នាទៅវិញទៅមកដោយតម្លាភាព ហើយនឹងអាច ឈានដល់មានការសម្របសម្រួលគ្នា ដើម្បីឲ្យការវិនិយោគ ក៏ដូចជាការអភិវឌ្ឍន៍នៅតាមមូលដ្ឋាននានាប្រព្រឹត្តបានដោយរលូនមានសង្គតិភាពនិងប្រសិទ្ធភាព។   


ចុងបញ្ចប់ ឯកឧត្តម អភិបាលខេត្ត បានផ្តល់អនុសាសន៍មួយចំនួនជូន ឯកឧត្តម លោកជុំទាវ  លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ថា ក្រោយពីគម្រោងដែលបានបង្ហាញនៅក្នុងវេទិកាពិគ្រោះយោបល់នៅថ្នាក់ខេត្តនេះរួច នឹងត្រូវរៀបចំសម្រាប់ការចូលរួមគាំទ្រដល់គម្រោងសកម្មភាព ក្នុងសិក្ខាសាលាសមា ហរណកម្មនៅតាមបណ្តាក្រុងស្រុក។ ដូច្នេះសូមអញ្ជើញចូលរួមតាមកាលបរិច្ឆេទដូចដែលបានចែកជូនរួចហើយ។









0 Reviews:

Post a Comment