Wednesday, October 7, 2020

លោកជំទាវ​ លាង​ ហៃ​ ជាវ​ តាយ​ សំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹងចំនួន៥៥គ្រួសារ


នាព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦ ៤ ត្រូវនឹងថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២០ នេះនៅទីស្នាក់ការសា ខាកាកបាទក្រហមកម្ពុជា ខេត្តកំពត មានរៀបចំពិធីសំណេះ សំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹងចំនួន៥៥គ្រួសារ ក្នុងនោះមកពីក្រុងកំពតចំនួន៤០គ្រួសារ និងស្រុកទឹកឈូចំនួន១៥គ្រួសារ ។ ក្រោមអធិបតីភាពលោកជំទាវ​ លាង ហៃ​ ជាវតាយ អនុប្រធានអ ចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដោយមានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា  ក្រុមប្រតិបត្តិសាខា មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ។ 


នាឱកាសនោះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មា ធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម​ ជាវ តាយ ប្រធានគណៈកម្មាធិការសាខា និង ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក  អ្នកមានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងចាស់ជរាគ្មានទីពឹង ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ។ 


លោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអនុវត្តវិធី កាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖


១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​ ។ 

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ។

៣.ជៀសវាងប៉ះពាល់ជិតស្និតជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ ។

៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។

៥.បរិភោគអាហារចម្អិនឆ្អិនបានល្អ ។

៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។

ករណីសង្ស័យ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ ។


អំណោយផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្កសរ១គីឡូក្រាម ក្រមា១  អាវយឺត១កញ្ចប់  និងថវិកាចំនួន៤ម៉ឺនរៀលក្នុងម្នាក់ ព្រមទាំងមានរៀបចំកម្មវិធីពិសារអាហារសមគ្គីជូនដល់លាកយាយ លោកតា ផងដែរ៕





0 Reviews:

Post a Comment