Saturday, October 3, 2020

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងកំពត...

ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយលោក លាងរឿន សុធី អភិបាលក្រុងកំពត លោកចៅសង្កាត់ កម្លាំងនគរបាលក្រុង បានអញ្ជើញពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងកំពត ក្នុងនោះឯកឧត្តម បានពិនិត្យផ្លូវបេតុងត្រើយកោះដែលនឹងត្រូវកសាងថ្មី ដែលមាន ទទឹង៨ម៉ែត្រ បណ្តោយប្រវែង ៧៨២ម៉ែត្រ កម្រាស់១០សង់ទីម៉ែត្រ, ទីតាំងដីព្រលានយន្ត ហោះ, ផ្លូវបេតុងលានស្រូវដែលត្រូវធ្វើបកឌៀអមសងខាងផ្លូវ, ពិនិត្យផ្លូវរ៉ាដែលត្រូវតភ្ជាប់ និងផ្លូវដែលត្រូវកសាងផ្លូវបេតុងថ្មីនៅផ្លូវលាងឡានដែលស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។


ក្នុងការអញ្ជើញចុះពិនិត្យផ្លូវនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់សង្កាត់ពាក់ព័ន្ធរៀបចំពិនិត្យបោស សម្អាត កាយសម្រាមដែលកកស្ទះមាត់លូបង្ហូរទឹក និងពិនិត្យថែទាំផ្លូវជាប្រចាំ ព្រោះខេត្តកំពតជាខេត្តទេសចរណ៍ មានភ្ញៀវអញ្ជើញមកសម្រាកកម្សាន្តក្នុងថ្ងៃឈប់សម្រាក និងពិធីបុណ្ យផ្សេងៗ ព្រមទាំងជាខេត្តដែលជាប់ចំណាត់ថ្នាក់ផ្ការំដួល បីទងផងដែរ៕







0 Reviews:

Post a Comment