Wednesday, October 7, 2020

ចៅក្រម​ចេញដីកាឃុំខ្លួន​ មន្ត្រី​នគរបាល​ឈ្មោះ​ ម៉ៅ​ វីរៈ​ ពី​បទ​ ប្រទូស្តកេរខ្មាស់មានស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹងជនរងគ្រោះ

 ​ 


កាលរសៀល​ថ្ងៃទី​ ៦​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ ឯកឧត្ដម​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ បានប្រាប់អោយដឹង ថា​ មន្ត្រី​នគរបាល​ខេត្ត​ស្វាយរៀង​ឈ្មោះ​ ម៉ៅ​ វីរៈ​ ហៅ​ ចំរេីន​ ត្រូវ​បាន​ចៅក្រម​ស៊េីប​សួរ​ ឌិន​ ស៉ីវុទ្ធី​ ចេញដីកាឃុំខ្លួន​ដាក់ពន្ធ នាគារ​ ពីបទ​ ប្រទូស្តកេរខ្មាស់មាន​ស្ថានទម្ងន់ទោស​ទាក់ទង​នឹងជនរងគ្រោះ​ តាមការស្នេីសុំ​របស់​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ ប្រចាំខេត្ត​ស្វាយរៀង​ ។  


យេីងខ្ញុំ​សូមគោរព​ថ្លែងអំណរគុណ​ចំពោះ​ ឯកឧត្ដម​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ និង​ មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ប្រចាំ​ខេត្ត​ស្វាយរៀង​ ដែល​បានជួយការពារ​ជនរ ងគ្រោះ​ខ្វះលទ្ធភាពតតាំង​តាមផ្លូវច្បាប់​ ។  ជា​ពិសេស​សូមគោ រព​អរគុណ​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេច​កិត្តិព្រឹទ្ធ បណ្ឌិ ត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ដែល​បាន​បង្កើត​ក្រុមមេធាវីស្ម័គ្រចិត្ត​សម្ដេចតេជោ​ ជួយ​ស្ត្រី​ទន់ខ្សោយ​គ្មាន​លទ្ធភាព​តតាំង​តាមផ្លូវច្បាប់​ ។  


សូមគោរព​ជូនពរ​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេច​កិត្តិព្រឹទ្ធប ណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ មានសុខភាពល្អ​ បរិបូរណ៍​ អាយុយឺនយូរ​ ដេីម្បី​បន្ដដឹកនាំ​នាវាកម្ពុជា​រក្សា​បាន​សុខសន្តិភាព​ និង​ ការ​អភិវឌ្ឍន៍​ 




0 Reviews:

Post a Comment