Monday, October 5, 2020

ព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​...

 សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សទៅនឹងហ្វេសបុកផេកឈ្មោះ​ San Prum និងផេកមួយចំនួ​នទៀតដែលបានយកព័ត៌មានចាស់ករណីជនបរទេសធ្លាក់ពីលេីម៉ូតូកង់បីតាំងពីខែមីនា មកចុះផ្សាយ


ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគបាលរាជធានីភ្នំពេញ​ សូមធ្វេីការបកស្រាយបំភ្លឺ​ និងបញ្ជាក់ជូនសាធារណ:ជនឲ្យបានជ្រាបថា​ នេះជាករណីចាស់ដែលបានកេីតឡេីងតាំងពីថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២០​ នៅចំណុចមុខវត្តឃ្មួញ​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ​ ។ 


គណនីហ្វេស​បុក​ ឬផេកមួយចំនួនដែលតែងតែយកព័ត៌មានចាស់​មកផុស​បំភ្លេីសការពិត ក្នុងគោលបំណងអាក្រក់​ ដែលធ្វេីឲ្យប្រជាពលរដ្ឋ​ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ​ ជាពិសេសក្នុងគោលបំណងបំពុលបរិយាកាសសង្គម​ ឬក៏មានបំណងអាក្រក់ដេីម្បីបង្កអសន្តិសុខដល់សង្គមជាតិផងដែរ​ ។ 


សូមបញ្ជាក់ថាករណីខាងលេីនេះមិនមែនជាករណីឆក់នោះទេ​ ជនបរទេសបានធ្លាក់ពីលេីម៉ូតូកង់បី​ រងរបួសស្រាល​ និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតដូចផេកមួយចំនួនបានចុះផ្សាយខុសពីការពិតនោះទ​ ៕


សូមចូលរួមទប់ស្កាត់រាល់ព័ត៌មានមិនពិត​ និងចូលរួមចែករំលែកតែព័ត៌មានពិត​ !!!





0 Reviews:

Post a Comment