Friday, October 2, 2020

រថយន្តលុចស៊ីស RX330ឃើញកន្លែងស្រឡះក៏បទរថយន្តបម្រុងឈប់ឈឺនោមស្រាប់តែដាំដូងធ្លាក់ក្បាលរថយន្តចូលក្នុងប្រឡាយទឹក...

ភ្នំពេញ : ករណីចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោ យផ្លូវជាតិលេខ៤នាយប់ថ្ងៃសុក្រទី០២ខែតុលា ឆ្នាំ២០២០ កាលពីវេលាម៉ោង០៧និង០៨នាទីយប់ ទីតាំងកន្លែងកើតហេតុស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែ នជ័យ រាជធានីភ្នំពេញ។

បើកបរដោយបុរសម្នាក់វ័យប្រហែលជា៣០ឆ្នាំជាងជាជន ជាតិខ្មែរ ដែលមានរថយន្តពាក់ស្លាកលេខ ភ្នំពេញ  2AM  2068ករណីចរាចរណ៍នេះកើតឡើងដោយសារអ្នកបើកបររថយន្តឃើញកន្លែងស្រឡះ ល្អក៍អែបរថយន្តបម្រុង ឈឺនោមរួចជ្រុលដាំដូងធ្លាក់ក្បាលរថយន្តចូលក្នុងប្រឡាយទឹក តែម្ដង តែមិនបណ្ដាលឲមានការរបួសក៍ដូចជាបាត់បង់អាយុជីវិតនោះទេ៕




0 Reviews:

Post a Comment