Sunday, January 10, 2021

ទណ្ឌិត៥នាក់ហែកគុករត់បាត់ស្រមោលនគរបាលខេត្តកណ្ដាលខេត្តកណ្ដាល ដេញចាប់មកវិញបានម្នាក់

(កណ្ដាល)៖ សេចក្តីរាយការណ៍គួរទុកចិត្តបាន បានបញ្ជាក់ប្រាប់ អង្គភាពរស្មីភ្នំដា ឲ្យដឹងថា ទណ្ឌិតចំនួន៥នាក់ បាន ហែកគុករត់បាត់ស្រមោល ក៏ប៉ុន្តែនគរបាលបានធ្វើការណាប្រដេញចាប់បានមកវិញម្នាក់ ។ 


ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោងជាង១០យប់ នៅចំណុចពន្ធនាគារស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។ 


ការហែកគុកនេះត្រូវបានគេបញ្ជាក់ទៀតថាដោយសារតែមានការធ្វេសប្រហែសរបស់ឆ្មាំពន្ធនាគារ និងប្រធានគ្រប់គ្រងពន្ធ នាគារនេះ លោក ចាត ស៊ីនាង ដែលមានការធ្វេសប្រហែស ទើបបានជាទណ្ឌិត៥រូបអាចហែកគុករត់បានសម្រេចយ៉ាងដូច្នេះ ។ 


ជុំវិញករណី នេះលោកចាត ស៊ីនាង ប្រធាន ពន្ធនាគារខេត្តកណ្ដាល ពុំអាចទំនាក់ទំនងបានឡើយដោយសារលោកពុំទទួ លទូរស័ព្ទ ហើយឲ្យកូនចៅរបស់លោក ទទួលជំនួសហើយឆ្លើយថារវល់ប្រជុំ ។ 


ចំពោះករណីនេះដែរ លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានប្រាប់ថារឿងនេះចង់ដឹងច្បាស់សួរខាងពន្ធនាគា។


តាមការបញ្ជាក់ទៀតថា ពន្ធនាគារខេត្តកណ្ដាលនេះ គឺសម្បូររឿងអាស្រូវច្រើនណាស់នាពេលកន្លងមកដោយសារតែខ្វះសមត្ថភាពពេញលេញក្នុងការគ្រប់គ្រង ដែលកត្តានេះ នាំឲ្យកើតមានបញ្ហានានានៅក្នុងពន្ធនាគារនេះផងដែរ ៕



0 Reviews:

Post a Comment