Friday, January 22, 2021

ឯកឧត្តម នុត ពុធដារ៉ា អញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុញ សត្តម៉ា....

 ខេត្តកណ្ដាល÷ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ  បានដឹក នាំប្រតិភូខេត្ត កណ្តាល រួមមានឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការ មកចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុញ សត្ តម៉ា នាយទាហានការពារផ្ទាល់ បញ្ជាការដ្ឋានអង្គរក្ស  ដែលបានទទួលមរណភាព កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០ ២១ វេលាម៉ោង ១:៥៣ នាទី ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ។


 ក្នុងពិធីនេះ ឯកឧត្តម នុត ពុធដារ៉ា បានថ្លែងនូវការសោកស្តា យចំពោះ មរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុញ សត្តម៉ាដែលជាការបាត់បង់នូវស្វាមីបិតានិងជីតាជាទីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់ កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដោយឥតនឿ យហត់ប្រកប ដោយ ទឹកចិត្តស្មោះត្រង់ ចំពោះជាតិ និងរាជរដ្ឋាភិបាល  ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។


ឯកឧត្តម  ព្រមទាំងប្រតិភូខេត្ត  បានការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយ ក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្ដម ប្រុញ សត្តម៉ាសូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្តក៍បាន អញ្ជើញសរ សេរសារក្នុងសៀវភៅរំលែកមរណទុក្ខ ដោយបានរៀបរាប់ពីការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់ ឯកឧត្តម ឧត្តម សេនីយ៍ឯក ប្រុញ សត្តម៉ា ហើយឯកឧត្តមក៏បាន ចូលបច្ច័យចំនួន ១លានរៀលដល់គ្រួសារសពផងដេរ។


សូមបញ្ជាក់ថា បច្ចុប្បន្នសពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុញ សត្តម៉ា កុំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាស នានៅគេហដ្ឋាន ស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។














0 Reviews:

Post a Comment