Friday, January 15, 2021

ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ​ហ៊ុនសែន លោក​ដួង តារា ត្រូវ​ចោរ​ពាក់ម៉ាស់ លួច​កាត់​កញ្ចក់ទាំងសងខាង និង​យក​ដុំថ្ម​បំបែក​កញ្ចក់ទៀត..

 

ភ្នំពេញ​៖ លោក​ដួង តារា ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សរ សេរ​សារនៅលើបណ្តាញសង្គមហ្វេសបុកថា មាន​ចោរ​ពាក់​ម៉ាស់ បានមក​លួច​កាត់​កញ្ចក់​ឡាន ទាំងសងខាង ហើ​យ​យក​ដុំថ្ម​បំបែក​កញ្ចក់​ឡាន​ខាងស្តាំ​ដែល​ចត​នៅមុខ​ផ្ទះ​ដែលកំពុង​រស់នៅ​សព្វថ្ងៃ​។ លើក​ទី​២​ហើ​យ​ដែល​ចោរ​មក​បំផ្លាញ​ដល់ផ្ទះ​​។ ភ្ញាក់​ពី​គេង​ឃើ​ញ​រថយន្ត​ត្រូវបាន​បំផ្លាញ​ដោយ​ចោរ ពិត​ជាគួរ​ឲ្យ​សោកស្តាយ​យ៉ាងខ្លាំង​។


លោក​ដួង តារា បានសរសេរបញ្ជាក់​បន្ថែ​មថា ៖ “​ខ្ញុំ​សារ​កាមេរ៉ា មើ​លយប់មិញ​រវាង​ម៉ោង 1:30 យប់ មាន​ចោរ​ពាក់​ម៉ាស់ បាន មក​លួច​កាត់​កញ្ចក់​ឡាន​ខ្ញុំ​ទាំងសង្ខាង ហៀ​យ​យក​ដុំថ្ម​បំបែក​កញ្ចក់​ឡាន​ខាងស្តាំ​ដែល​ចត​នៅមុខ​ផ្ទះ​ដែល​ខ្ញុំ​កំពុង​រស់នៅ​សព្វថ្ងៃ​។ កាលពី​ខ្ញុំ​មក​នៅទីនេះ​ដំបូង​ក៏​ធ្លាប់មាន​ចោរ​ចូល​ពី​លើ​ដំបូលផ្ទះ​មក​ក្នុងផ្ទះ​។ គួរអោយ​សោកស្តាយ​ចំពោះ​អ្វីដែល​បាន​កើ​ត​ឡើ​ង​សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​មានការ​បារម្ភ​ចំពោះ​សុវត្ថិភាព​រស់នៅ​”​​៕






0 Reviews:

Post a Comment