Wednesday, January 13, 2021

បុកគេ​​ពីក្រោយ​​ហើយ ​ទារ​សំណង​បាន​៥៥០​ដុល្លារទៀត​ ​ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​​មួយ នៅខណ្ឌ​ជ្រោយចង្វារ.....


ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ មករា ឆ្នាំ​២០២១ ​នៅ​ចំណុច​តាម​ផ្លូវ​បេតុង OCIC ស្ថិត​ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

រថយន្ត​ម៉ាក Nissan Frontier​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2Z-6483​បើកបរ ជិះ​តែ​ម្នាក់ឯង បាន​រង​ការ​ខូចខាត​ខ្ទេច មួយ​កំណាត់​មុខ ។​ ចំណែក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ​RX300​ ពណ៌​ស្ករ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2A-3567 បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់ ។


តាម​​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ​លុះ​​នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ​ រថយន្តម៉ាក​ឡិច​ស៊ី​ស​ដែល​បើក​នៅ​ខាង​មុខ ក៏បាន​បង្អង់​ល្បឿន​ស៊ី​ញ៉ូ​បត់​​ឆ្វេង ស្រាប់តែ​រថយន្ត​ម៉ាក​នី​ស្សាន់​ដែល​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​មក​ពីក្រោយ​មក​បុក​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ឡិច​ស៊ីស​បត់​​ក្បាល​ត្រឡប់​ក្រោយ​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ ។ ​ចំណែក រថយន្ត​នី​ស្សាន់​បាន​រង​ការ​ខូចខាត​ខ្ទេច​មួយ​​កំ​ណាត់​មុខ បែក​ធុង​ទឹក ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា បន្ទាប់​ពី​មាន​គ្រោះថ្នាក់​​​​ខាងលើរួចមក ​ភាគី​ទាំង​ពី​បានសម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​ឡិច​ស៊ី​ស​សុំ​ជួស​ជុល​រៀងៗខ្លួន តែ​ខាង​រថយន្ត​ម៉ាក​នី​ស្សាន់ ដែល​បុក​គេ​ពីក្រោយ បែរជា​ទារ​សំណង​ជួល​ជុល និង​​ហៅ​ជាង​មក​វាយតម្លៃ​ប្រមាណ​២០០០​ដុល្លារ ។​ ដោយសារ​តែ​ម្ចាស់​រថយន្ត​ឡិច​ស៊ីស​​ខ្លាច​​នគរបាល​យក​រថយន្ត​ទៅ​ទុក ក៍បាន​សម្របសម្រួល​គ្នា​សង​ចំនួន​៥៥០​ដុល្លារ​ទៅ​ខាង​រថយន្ត​នី​ស្សា​ន់​ដែល​ជា​អ្នក​បុក​ពីក្រោយ ដើម្បី​បញ្ចប់រឿង​៕

0 Reviews:

Post a Comment