Monday, January 25, 2021

នាំគ្នា យកដង្កូវឌួង ពីដើមត្នោត ទទួលទាន ពុលស្លាប់៣នាក់ និងម្នាក់ទៀត ជួយទាន់ពេល..



ខេត្តព្រះវិហារ ៖ នៅក្នុងគនណីហ្វេសបុកឈ្មោះ Long OM C បានសរសេរថា នៅថ្ងៃទី២៣ ខែ០១ ឆ្នាំ២០២១ បុរសម្នាក់បានស្លាប់ដោយសារហូបដង្កូវ យកមកពី ដើមត្នោត។  ហូប៤នាក់ស្លាប់៣នាក់ ម្នាក់ទៀត បានបន្សាបទាន់ពេល ស្ថិតនៅក្នុងស្រុកសង្គមថ្មីខេត្តព្រះវិហារ ជួរshare ប្រាប់តៗគ្នា បងប្អនកុំចេះតែហូបរបស់ផ្តេសផ្តាស។


ចំពោះករណីដែលបណ្តាលអោយមានមនុស្សស្លាប់ ខាងលើនេះ មិនទាន់មានប្រភពណាមួយបញ្ជាក់អោយច្បាស់នោះទេ។ 


លោក យឹម ស៊ុងកន អនុប្រធាន មន្ទីរសុខាភិបាល ខេត្តព្រះវិ ហារ និង លោក ឆាយ សៅមុនី អនុប្រធាន មន្ទីរ សុខាភិបាលខេត្តព្រះវិហារ បានថ្លែងប្រហាក់ប្រហែលគ្នាថា បានឃើញខាងសារព័ត៌មានគេចុះ ក្នុងនោះដែរលោកក៏បានទទួលដំណឹងនេះពីសមត្ថកិច្ច បញ្ជូនតាមប្រព័ន្ធ តេឡេក្រាម អំពីករណី ពុលដង្កូវនេះ ហើយខាងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរឿងនេះហើយ។


បច្ចុប្បន្ន ដង្កូវ (ឌួង) គឺជា អាហារមួយ ប្រភេទ ដ៏ពេញនិយម សម្រាប់ អ្នកចូលចិត្តទទួលទាំងរស់ ប៉ុន្តែយើងមិនទាន់ដឹងច្បាស់ថា ជនរគ្រោះដែលបានស្លាប់នោះ ពុលអ្វីអោយពិតប្រាដកនោះទេ៕





0 Reviews:

Post a Comment