Wednesday, January 27, 2021

សងសឹក​គំនុំ​ចាស់ តែ​បែរជា​កាប់​ច្រឡំ​ទៅ​វិញ បណ្តាល​អោយ​យុវជន​ម្នាក់​ស្លាប់....


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ជា​ឃាតករ និង​បក្សពួក​៧​នាក់​ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បង្ហាញ​មុខជា​សាធារណៈ​រួម​ជាមួយ​ម៉ូតូ​៣​គ្រឿង កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ បន្ទាប់​ពី​ផឹក​ស្រវឹង​ធ្វើ​សកម្មភាព​ដេញ​កាប់ ទៅ​លើ​គូរ​បក្ស​ដិ​បក្ស​មួយ​ក្រុម ដើម្បី​សងសឹក បណ្តាល​អោយ​យុវជន​ម្នាក់​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។

ការ​ប្រើ​ហិង្សា​នេះ ត្រូវ​បាន​គេ​ដឹង​ថា ក្រុម​ជន​ដៃដល់​ដែល​មាន​រហ័ស​នាម​ក្រុម H L គោលបំណង​ដេញ​កាប់​ក្រុម G៩ ដើម្បី​សងសឹក​គំនុំ​ចាស់ តែ​បែរជា​កាប់​ច្រឡំ​ទៅ​វិញ ។

តាម​នគរបាល​បានអោយ​ដឹង​ថា ជនសង្ស័យ រួម​ទាំង​បក្សពួក​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ស្រាវជ្រាវ​ឃាត់ខ្លួន ជា​បន្តបន្ទាប់ កាលពី​យប់ ថ្ងៃ​ទី​២៥ ខែមករា បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​យុវជន​ម្នាក់ បណ្តាល​អោយ​ស្លាប់ កាលពី​វេលា​យប់​ម៉ោង ៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ជា​ឃាតករ​ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា ១-​ឈ្មោះ ហម ពារ​ក្ស ហៅ​គោ​អាយុ​២០​ឆ្នាំ ជា​ជន​ដៃដល់​ប្រើ​ដាវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ ២-​ហុ​ក សំណាង ហៅ​ប៊ឺ​ត អាយុ​១៦​ឆ្នាំ ជា​សិស្ស ៣- ដូង ចំរើន ហៅ​វីត អាយុ​១៦​ឆ្នាំ ជា​សិស្ស ៤-​ឆៃ អៀង​ឡេ​ង ហៅ​ឆ្នាំង​អាយុ​២០​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់ ៥-​ស្រៀ​ង គឹ​ម​ឡុ​ង អាយុ​១៦​ឆ្នាំ ជា​សិស្ស ៦-​ផា តុង​ហេង អាយុ​១៧​ឆ្នាំ និង​៧-​ឈ្មោះ ទិ​ត្យ ឆា​រុន អាយុ​២២​ឆ្នាំ ជា​ជាង បៀកថ្នាំ ។

ចំណែក​ជន​រង​គ្រោះ ឈ្មោះ សៅ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​បឹង​កេងកង មាន​លំនៅ បុរី​សិរី​មង្គល ផ្ទះ​លេខ​២៩​ផ្លូវ​២​ដេ ភូមិ​រការ​ខ្ពស់ សង្កាត់​រការ​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​បញ្ជូន ទៅ​កាន់​មន្ទីរពេទ្យ​កាល​ម៉ែ​ត ។

តាម​នគរបាល​ខណ្ឌ​ជ្រោយចង្វារ បានអោយ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ ២០២១ ក្រុម​ជនសង្ស័យ មាន​បក្សពួក​៩​នាក់ បាន​ជួបជុំ​គ្នា​ផឹក​នៅ​សួនច្បារ​មុខ​បុរី ហា​យ​លេ​ន ជាប់​ផ្លូវជាតិ​លេខ ៦ ក្នុ​ង​សង្កាត់​បាក់​ខែង ខណៈ​ពេល​ដែល​ផឹក​ស្រវឹង ស្រាប់តែ ឃើញ​ជន​រង​គ្រោះ​ឈ្មោះ សៅ ពិសិដ្ឋ ជិះ​ម៉ូតូ​មួយ​គ្រឿង រួម​ទាំង​មិត្ត​ប្រមាណ​១០​នាក់​ទៀត បាន​ជិះ​ម៉ូតូ​កាត់មុខ ក្រុម​ជនសង្ស័យ ដែល​កំពុង​តែ​ផឹក ។

ភ្លាម​នោះ ក្រុម​ជន​ដៃ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម និង​កាប់​ទៅ​លើ​ឈ្មោះ សៅ​ពិសិដ្ឋ បណ្តាល​អោយ​រង​របួសធ្ងន់ ហើយ​ស្លាប់​នៅ​ពេល​ប​ញ្ចូ​ន ទៅ​កាន់​មន្ទីរពេទ្យ​កាល​ម៉ែ​ត ។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ស្លាប់​នៅ​ព្រឹក ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ ក្រុម​គ្រួសារ ក៏​បាន​ដាក់​ពាក្យបណ្តឹង ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន ជនសង្ស័យ​ជា​ឃាតករ រួម​ទាំង​បក្សពួក ជា​បន្តបន្ទាប់ កាលពី​វេលា​យប់​ថ្ងៃ​ទី​២៥ ខែ មក​រា ឆ្នាំ​២០២១ ។

តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា ការ​ប្រើ​ហិង្សា​នេះ គឺ​ក្រុម​ជនសង្ស័យ​ដែល​មាន​រហ័ស​នាម H L កាប់ ច្រឡំ​ដោយ​ស្មានថា ក្រុម​G9 ។ នៅ​ក្នុង​ការ​បង្ហាញមុខ​ជន​ដៃដល់​ដែល​ជា​ឃាតករ​ឈ្មោះ ហម ពារ​ក្ស បាន​សារភាព​អោយ​ដឹង​ថា ខ្លួន​ពិតជា​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយសារ​តែ​ច្រឡំ​ស្មានថា ជនសង្ស័យ​ជា​ក្រុម​G9 ដែល​បាន​វាយ​មក​លើ​ក្រុម​ខ្លួន​កាលពី​២​ថ្ងៃមុន ។

នៅ​ចំពោះ​មុខ​ជនសង្ស័យ​ក៏​បានដឹង​ខ្លួន​ខុស និង​បាន​យំ​រៀបរាប់ ចង់​ជួប​ឪពុក​ម្តាយ​មុនគេ មុខ​ពេល​ដែល​ខ្លួន​ទៅ​កាន់​តុលាការ ។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់​នៅ​រសៀល​ថ្ងៃនេះ ៕

0 Reviews:

Post a Comment