Monday, January 25, 2021

ភរិយារបស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក ពេជ្រ ថាណា បានទទួលមរណភាព ព្រោះតែជំងឺក្រពះ.....


ភ្នំពេញ ៖ តារាចម្រៀងប្រុសដ៏ល្បីឈ្មោះប្រចាំផលិតកម្មថោន លោក ពេជ្រ ថាណា ទើបតែនឹងលេចឮព័ត៌មានថារូបលោកមានភរិយា និងមានកូនរួចទៅហើយ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងទៅដល់បណ្តាប្រិយមិត្ត និងអ្នកគាំទ្រជាច្រើននាក់។

លេចឮនូវដំណឹងមួយនេះមិនទាន់បានប៉ុន្មានផងស្រាប់តែ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ មានរឿងរ៉ាវដ៏គួរឲ្យរន្ធត់មួយខណៈពេលដែលភរិយារបស់តារាប្រុសរូបនេះបែរជាទទួលមរណភាពចោលលោកទៅវិញ ដែលធ្វើឲ្យមានការអាណិតអាសូរជាពន់ពេក។ ជាក់ស្តែងបើតាមប្រភពពីអ្នកជិតដិតនឹងតារាចម្រៀងប្រុសខាងលើបានបញ្ជាក់ថា ការបាត់បង់ជីវិតរបស់ភរិយារបស់លោក ពេជ្រ ថាណា គឺបណ្តាលពីពីមានជំងឺក្រពះកម្រិតធ្ងន់ធ្ងរ ដែលនាងបានសម្រាកព្យាបាលជាមួយនឹងជំងឺនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែហាក់ដូចជាមិនបានស្រាកស្រាន្តទើបធ្វើឲ្យភរិយារបស់លោក ពេជ្រ ថាណា មិនអាចទ្រាំទ្របានតទៅទៀត។ គួរបញ្ជាក់ផងដែរថា មរណភាពរបស់ភរិយាតារាចម្រៀងខាងលើនេះបានធ្វើឲ្យបណ្តាមិត្តអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រជាច្រើនបានសម្តែងការចូលរួមរំលែកទុក្ខចំពោះយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃសព ខណៈពេលដែលពិធីបុណ្យសពរបស់ភរិយាលោកប្រារព្ធឡើងនៅឯខេត្តបាត់ដំបង ដែលជាស្រុកកំណើតផងដែរ៕




0 Reviews:

Post a Comment