Saturday, January 9, 2021

ស្ត្រីម្នាក់ ត្រូវចោរឆក់កាបូប អស់លុយ១៤០០ដុល្លារ និងទូរស័ព្ទដៃមួយគ្រឿង យកទៅបាត់...


ភ្នំពេញ៖
 ស្ត្រីម្នាក់ជាបុគ្គលិកក្រុមហ៊ុនម៉ូតូហុងដា បានស្រែកទ្រហោយំតាមផ្លូវ ហើយកាន់ខ្សែកាបូបយកទៅប្តឹងសមត្ថកិច្ច កាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលនាងចេញពីធ្វើការ ត្រូវជនសង្ស័យឆក់យកកាបូបស្ពាយដែលនៅក្នុងកាបូបនោះមានប្រាក់ចំនួន១៤០០ដុល្លារ និងទូរស័ព្ទដៃមួយគ្រឿងទៀត យកទៅបាត់។

មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះឡំប្រឺតាpass app ចេញពីក្រុមហ៊ុនហុងដា បំណងទៅផ្ទះជួលនៅម្តុំផ្សារកាណាឌីយ៉ា នៅម្ដុំសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ខណៈកំពុងជិះឡំប្រឺតា pass app ឆ្លងផ្លូវ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកនិក ពណ៌ស មិនចាំស្លាកលេខ មកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់នាងបានសម្រេច បន្សល់ទុកតែខ្សែកាបូប រួចបន្ថែមល្បឿនម៉ូតូគេចខ្លួនបាត់ស្រមោល ។

ស្ត្រីរងគ្រោះបានបញ្ជាក់ថា ក្នុងកាបូបដែលចោរឆក់យកទៅបាត់នោះ មានប្រាក់សរុប១៤០០ដុល្លារ និងទូរស័ព្ទមួយគ្រឿងទៀត។ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹមតែកាន់ខ្សែកាបូបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី២ ដើម្បីឱ្យសមត្ថកិច្ចកំណត់មុខសញ្ញា៕

0 Reviews:

Post a Comment