Wednesday, January 27, 2021

ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ស្ពានព្រះមុនីវង្សចាស់ ដំណើរការជួសជុលបង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពាន..

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ស្ពានព្រះមុនីវង្សចាស់ ដំណើរការជួសជុលបង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពាន អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យនៅក្នុងអំឡុងពេលនៃដំណើរការ ការដ្ឋានជួសជុល ស្ពានព្រះមុនីវង្សចាស់នេះ។


ក្នុងនោះដែរ រដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២៦ ខែមករាឆ្នាំ ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការហ៊ុមព័ទ្ធការ ដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់។ រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាប ជូន ដំណឹង ដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ដែល ត្រូវធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ មេត្តាជ្រាប ថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តគម្រោងជួសជុលបង្កា ន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពាន ចាប់ពីព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ នេះតទៅ។


សូមបញ្ជាក់ផងដែរថា ស្ពានព្រះមុនីវង្ស គឺជាស្ពាន ដែលមានការចរចារណ៍ទៅមក មមាញឹកជាងគេ ទាំងថ្ងៃទាំយប់។ ស្ពាននេះតភ្ជាប់ច្រាំងខាងលិច ដែលជាចុងបញ្ចប់នៃផ្លូវជាតិលេខ២ ឆ្លងកាត់ទន្លេបាសាក់ ទៅកាន់ច្រាំងខាងកើតដែលមានផ្លូវជាតិ លេខ១ ជាច្រកឆ្ពោះទៅខេត្តមួយចំនួននៃភាគខាងកើតប្រទេ ស។ 






0 Reviews:

Post a Comment