Wednesday, January 13, 2021

ផ្ទះ​វី​ង​ ​ត្រូវ​បានអគ្គីភ័យ​​ឆាបឆេះ ​ក្នុង​បុរី​សន្តិភាព​១ ភូមិ​ចោម​ចៅ​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ.....

តាម​ប្រភព​ព​ត៌​មាន​ពី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ម្ចាស់ផ្ទះ​កំពុង​លក់​អីវ៉ាន់​ចាប់ហួយ​នៅ​ខាងក្នុង​ផ្ទះ​ ក៏​ស្រាប់តែ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​នៅ​​លើ​ឡៅតឿ​យ៉ាង​សន្ធោសន្ធៅ ។ ភ្លាម​នោះ​ម្ចាស់ផ្ទះ​បាន​ស្រែកឆោឡោ​​អោយ​បងប្អូន​ប្រជាពលរដ្ឋ​​ និង​​អ្នក​ជិតខាង​ជួយ ដោយ​​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គីភ័យ​មក​ជួយ​បាញ់​ពន្លត់​ភ្លាម​ៗ អ្នកខ្លះ​បាន​ជួយជ​ញ្ជូ​ន​អីវ៉ាន់​ចេញ​មក​ក្រៅ ជា​ពិសេស ធុង​ហ្គា​ស​ធំ​ និ​ង​តូច​ៗ​ជា​ច្រើន ត្រូវ​បាន​ជ​ញ្ជូ​​ន​ចេញ​មក​ក្រៅ ។

​តាម​ប្រភព​​​ដដែល​បានបន្ត​ថា ចំណែក​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៏​បាន​ចូល​ជួយ​អន្តរាគមន៍​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ដោយ​កំលាំង​សមត្ថកិច្ច​ខ្លះ​បាន​ទាក់ទង​ទៅ​រថយន្ត​ពន្លត់អគ្គីភ័យ ដើម្បី​មក​ជួយ​អន្តរាគមន៍ តែ​ដោយ​​សារ​បាន​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ជិតខាង​មក​ជួយ​ច្រើន ​និង​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គីភ័យ​មក​បាញ់​អស់​ជិត​២០​បំពង់ ទើប​ភ្លើង​​បាន​រលត់ទៅវិញ​​ភ្លាម​ៗ​ផង​ ។ ​រីឯ​​រថយន្ត​ពន្លត់អគ្គីភ័យ​គ្រប់​អង្គភាព​ដែល​​កំពុង​​ធ្វើ​ដំណើរ​បាន​ពាក់កណ្ដាល​ផ្លូវ ​ត្រូវ​បាន​​​ខាង​កំលាំង​សមត្ថកិច្ច​​ប្រាប់​អោយ​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ ។

ក្នុង​ហេតុការណ៍​អគ្គី​ភ័យ​ឆាបឆេះ​នៅផ្ទះ​វី​ង​ខាងលើ​នេះ ​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា
បណ្តាល​មក​​ពី​ឆ្ល​ង​​ចរន្តអគ្គិសនី តែ​សំណាងល្អ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ពន្លត់​ទាន់​ពេលវេលា ៕ 



0 Reviews:

Post a Comment