Saturday, January 30, 2021

ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងតែបើកលេងយ៉ាងរំភើយ ...

ខេត្ដត្បូងឃ្មុំ)៖ ទីតាំងសង្វៀនជល់មាន់ ដែលស្ថិតនៅក្នុងឃុំ ឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងចម្ការស្វាយចន្ទីមួយកន្ លែងកំពុងបើកលេងយ៉ាងរំភើយ មិនរំខានដល់អាជ្ញាធរ និង សមត្ថកិច្ច ស្រុកក្រូចឆ្មារនោះទេ។

ហើយសង្វៀនដុះស្លែមួយកន្លែងនេះ មានម្ចាស់ មើលការខុសត្រូវនិងរត់ការ គឺលោក ហាក់ និង លោក ហុង ដែលកំពុងកៀង គរក្រុមអ្នកញៀនល្បែង ស៊ីសងគ្រប់ទិសទីមកចូលលេងជារៀ ងរាល់ថ្ងៃ ហើយសុទ្ធតែដាក់មេក្រូស្រែកជំទាលលាន់រំពង ថែមទៀតផង និងចាញ់ឈ្នះរាប់សែន រាប់លានរៀលផងដែរ។ នេះបើយោងតាមប្រភពច្បាស់ការ ពីអ្នកចេញចូលលេងល្បែង នៅទីតាំងខាងលើ។ 


សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរត្រូវបង្កើនការ ការពារភូមិ ឃុំ មិនអោយមានគ្រឿង ញៀន និងបទល្មើសគ្រប់ប្រភេទ និងធានាឲ្យបាន ជូនប្រជាពលរដ្ឋនៅភូមិឃុំមានសុវត្ថិភាព ។


ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រជាពលរដ្ឋបានសូមសំណូម ពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសលោក ប៉ែន រត្ន័ ស្នការខេត្ដត្បូងឃ្មុំ សូមត្រួតពិនិត្យមើលមន្ត្រីក្រោមឱវាទផងទាន និង មេត្តាចុះ បង្ក្រាបទីតាំងដែលបើកបង្កប់នូវ ល្បែង សុីសងមាន់ជល់និងអាប៉ោងនេះផង ដើម្បីឲ្យស្របតាម គោលនយោ បាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានភាពកក់ក្តៅផងដែរ ៕





0 Reviews:

Post a Comment