Saturday, January 23, 2021

រថយន្ត​ទំនើប​បុក​ផ្លោង​ចូល​ព្រៃ បណ្ដាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ.....


ខេត្តស្ទឹងត្រែង ៖ ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ នៅ​នឹង​កន្លែង ខណៈ​រថយន្ត​ទំនើប​បុក​ផ្លោង​ចូល​ព្រៃ កាលពី​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ ស្ថិត​ស្រុក​បុរី​អូរ ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សំរិត មាស ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ណា​អូ​ង ឃុំ​អូរ​ស្វាយ​ស្រុក បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ផ្លា​ក​លេខ ស្ទឹង​ត្រែង ១C.៣៨៣២ ។ ត្រូវ​រថយន្ត​ម៉ាក Ford RANGER ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​២AX. ៦៧៦៦​មិន​ស្គាល់​អត្តសញ្ញាណ បុក​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ ត្រង់​ចំណុច​ផ្លូវលំ​ចូល​ទៅ​កាន់​ស្រុក​សៀម​ប៉ា​ង ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ​ពី​ផ្លូវបំបែក​ដុ​ង​ក្រឡ ។ បន្ទាប់​កើតហេតុ​ម្ចាស់​រថយន្ត​ម៉ាក់ Ford RANGER បាន​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​បាត់ ស្រមោល​តែ​ម្តង ។

ក្រោយមក​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ធ្វើការ​វាស់វែង​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ចំណែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

0 Reviews:

Post a Comment