Tuesday, January 19, 2021

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបរបស់ស្រ្តីម្នាក់ ត្រូវកម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួន...


(ព្រះសីហនុ)៖
 កម្លាំងនគរបាលមូលដ្ឋានក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបរបស់ស្រ្តីម្នាក់ កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០១។ របាយការណ៍របស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីពលរដ្ឋថា មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកសង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ កាំម៉ូតូពណ៌ស និងមានស្លាកលេខ ព្រះសីហនុ 1F-1214 បានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ ដែលធ្វើដំណើរតាមផ្លូវអូរទី១ រួចបើករត់គេចខ្លួន។

កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក៏ឃាត់បានជនសង្ស័យទាំង២នាក់ និងម៉ូតូ១គ្រឿង ម៉ាកសង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214 នោះបាននៅចំណុចម្ដុំឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង ០២នាក់ មានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ សាន ភារ៉ាត់ អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
*ទី២៖ ឈ្មោះ សែត ចន្ធូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកសង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1F-1214 (ជាមធ្យោបាយធ្វើសកម្មភាព)។ ចំពោះជនសង្ស័យទាំង២នាក់ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលកំពុងធ្វើការសាកសួរចាត់ការបន្តទៀត៕

0 Reviews:

Post a Comment