Friday, January 15, 2021

ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ឧបត្ថម្ភ ២៥០០០​ដុល្លារ ជូន​គ្រួសារ​សព និង​អ្នក​រង​របួស​ក្នុង​គ្រោះថ្នាក់​លោត​ឆត្រយោង.....


រាជធានី​ភ្នំពេញ ៖ ពិតជា​គួរ​ឱ្យ​កោតសរសើរ​ខ្លាំង​ណាស់ ដែល​លោក​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​ឧបត្ថម្ភ​ប្រាក់សុទ្ធ​ចំនួន ២៥,០០០​ដុល្លារ ជូន​ដល់​គ្រួសារ​សព​លោក​វរសេនីយ៍ត្រី លឹ​ម សាយ និង​គ្រួសារ​រង​របួស​ដែល​បាន​ធ្វើ​ខុស​លក្ខណៈ​បច្ចេកទេស​ក្នុង​ការ​បញ្ជា​ឆត្រ​ក្នុង​ពិធី​បិទ វគ្គ​ហ្វឹកហ្វឺន​កុម្ម៉ង់ដូរ​ជំនាន់​ទី ១០ វគ្គ​ហ្វឹកហ្វឺន​ឆត្រយោង​ជំនាន់​ទី ២៩ និង​បើក​វគ្គ​ហ្វឹកហ្វឺន ឆត្រយោង​ជំនាន់​ទី ៣០ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេ​ជោ​សែន​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ទី ១៤​ខែ មក​រា ឆ្នាំ ២០២១​នេះ ។ នៅ​ក្នុង​ទឹកប្រាក់ ២៥,០០០​ដុល្លារ​នេះ លោក​ឧកញ៉ា​នឹង​ផ្ដល់​ជូន​គ្រួសារ​សព​ចំនួន ១៥,០០០​ដុល្លារ និង​គ្រួសារ​អ្នក​រង​របួស​ចំនួន ១០,០០០​ដុល្លារ ។

លោក​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​ថ្លែង​ថា ក្នុង​នាម​ខ្ញុំបាទ​ជា​ប្រជាពលរដ្ឋ​មួយ​រូប​រស់​ក្រោម (​ដំបូល​សន្តិភាព​) គុណ​បំណាច់​របស់​កងកម្លាំង​ដែល​តែងតែ​ការពារ​ប្រជាជន​យ៉ាង​កក់ក្ដៅ គ្រប់​កាលៈទេសៈ​ក្រុមការងារ​ក៏​ដូច​ជា​គ្រួសារ​ខ្ញុំបាទ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​មរណភាព​របស់​លោក​វរ​:​សេនីយ៍​ត្រី លឹ​ម សាយ ដែល​នេះ​គឺជា​ការ​បាត់បង់​គ្រូ បង្វឹក ដ៏​ល្អ និង​ធនធាន​ដ៏​កម្រ​របស់​កម្ពុជា ។ ខ្ញុំបាទ​សុំ​ចូលរួម​ឧបត្ថម្ភ ២៥០០០​ដុល្លារ (​ពី​ម៉ឺន​ប្រាំ ពាន់​ដុល្លារ​) ដែល​ជួន​ទៅ​គ្រួសារ​នៃ​សព (15000 ដុល្លារ​) និង​គ្រួសារ​ដែល​រង​របួស​ចំនួន​( 1 ម៉ឺន​ដុល្លារ​) ។

លោក​ឧកញ៉ា សូម​ឱ្យ​ក្រុម​គ្រួសារ​នៃ​សព​ទាក់ទង​មក​លោក ហេង ឡុ​ង ដើម្បី​ទទួល​ប្រាក់​នេះ ឬ​ផ្ដល់​ជា​លេខ​ទូរ​សព្ទ​ដើម្បី​ក្រុមការងារ​ទាក់ទង​ទៅ​វិញ ៕

0 Reviews:

Post a Comment