Friday, January 29, 2021

អ្នកមិនទាន់បង់ពន្ធ ប្រចាំឆ្នាំ​២០២០ ត្រៀមខ្លួន ជិតដល់ថ្ងៃអគ្គនាយកដ្ឋាន​ពន្ធដា​រ ចុះផាកពិន័យហើយ ​..

 


ភ្នំពេញ ៖ អ្នកមិនទាន់បង់ពន្ធ ប្រចាំឆ្នាំ​២០២០ ត្រៀមខ្លួន ជិតដល់ថ្ងៃអគ្គនាយកដ្ឋាន​ពន្ធដា​រ ចុះផាកពិន័យហើយ លើយានជំនិះគ្រប់ប្រភេទ ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២១ តទៅ​។


យោងតាម​សេចក្ដី ជូនដំណឹង របស់​អគ្គ នាយកដ្ឋាន​ពន្ធដារ ចេញ ផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថាៈ ក្រុមការងារ​ចម្រុះ រាជធានី ខេត្ត ដឹកនាំ​ដោយ​មន្ត្រី​ពន្ធដារ រួមសហការ​ជាមួយ អាជ្ញា​ធរមាន​សមត្ថកិច្ច ថ្នាក់ក្រោម​ជាតិ នឹង​ចុះ​ត្រួតពិនិត្យ ការប្រកាស​បង់ពន្ធ លើ​មធ្យោ បាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០២០ នៅតាម​គោលដៅ មួយចំនួន លើ​កំណាត់​ផ្លូវ​សំខាន់ៗ នៃ​រាជ ធានី ខេត្ត ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២១ តទៅ​។​


​នៅក្នុងសេចក្តីជូនដំណឹងកាលពីពេលកន្លងទៅបន្ត​ថា ៖ ក្នុងករណី​ម្ចាស់​យានយន្ដ ខកខាន មិនបាន​ប្រកាស​បង់ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០ ២០ កន្លងទៅ ត្រូវ​រួសរាន់​អញ្ជើញ​ទៅ ប្រកាស​បង់ពន្ធ និង​បង់ប្រាក់​ពិន័យ តាមច្បាប់​ជា​ធរមាន នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​នៅតាម​សាខា​ពន្ធដារ​ខេត្ត ខណ្ឌ ឬ នៅ​សាខា​ធនាគារ កាណា ឌីយ៉ា ឬ​នៅ​សាខា​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​នៅ​សាខា​ធនាគារ​វឌ្ឍនៈ ឬ​នៅ​សាខា​ធនាគារ​កម្ពុជា​សាធារណៈ ឬ​នៅ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬ​នៅ​សាខា​ធនាគារ​ស្ថាបនា ភីអិលស៊ី​៕





0 Reviews:

Post a Comment