Thursday, January 7, 2021

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ប៉ុនប៉ង​មនុស្សឃាត នៅស្រុក​កៀនស្វាយ.....

ខេត្តកណ្តាល ៖ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ដឹកនាំ​លោកស្នងការ​រង លោកនាយ​ការិយាល័យ​ជំនាញ លោក​អធិការ​នគរបាល​ស្រុក​កៀនស្វាយ និង​មន្ត្រី​ពាក់ព័ន្ធ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ករណី​ប៉ុនប៉ង​ឃាតកម្ម នា​ថ្ងៃ​ទី​០៧ មក​រា ២០២១​នេះ ។


ករណី​ប៉ុនប៉ង​ឃាតកម្ម កើតឡើង​កាលពី​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ច​ន សុវណ្ណ​ចាន់​តុ​កុ​ល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ សំណង់ មានស្រុក​កំណើត នៅ​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ ប​ច្ចប្ប​ន្ន​ស្នាក់​នៅ​កន្លែងធ្វើការ​ងារ​(​ធ្វើ​កម្មករ​សំណង់​) ស្ថិត​នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។


ចំណែកឯ ជន​រង​គ្រោះ​មាន​ចំនួន ០៣​នាក់ រួម​មាន ៖
ទី​១. ឈ្មោះ សុខ ចាន់​ឌី ភេទ​ស្រី អាយុ​៣២​ឆ្នាំ រង​របួសធ្ងន់ (​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រុ​ស្សី​) ។ មាន​ប្តី​ឈ្មោះ ផា​ន ភក្តី អាយុ​៣៨​ឆ្នាំ មាន​លំនៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។
ទី​២. ក្មេង​ស្រី​ឈ្មោះ រស្មី ស្រី​យ៉ា អាយុ​១៣​ឆ្នាំ រង​របួសធ្ងន់ (​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​) ។
និង​ទី​៣. ក្មេង​ស្រី​ឈ្មោះ រស្មី សូ​ជី​ញ អាយុ​០៨​ឆ្នាំ រង​របួសធ្ងន់ (​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​) ។

បើ​យោង​តាម​ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ ច​ន សុវណ្ណ​ចាន់​តុ​កុ​ល បាន​ផឹកស៊ី​ជាមួយ​ប្ដី ស្ត្រី​រង​គ្រោះ​ឈ្មោះ ផា​ន ភក្តី លុះ​ពេល​ផឹក​អស់​ស្រា និង​សាច់​ក្លែម ប្តី​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ ដើម្បី​ទៅ​ទិញ​ស្រា និង​សាច់​ក្លែម លុះ​ពេល​ត្រឡប់​មក​វិញ ស្រាប់តែ​ឃើញ​ប្រពន្ធ​កូន​របស់​ខ្លួន មាន​រង​របួស​ស្នាម​ពេញ​ខ្លួន ។

ប្រភព​ដដែល បាន​បញ្ជាក់​ថា ពេល​ជនសង្ស័យ កំពុង​ផឹកស្រា​ជាមួយ​ប្ដី ស្ត្រី​រង​គ្រោះ នៅ​ក្រោមផ្ទះ​បាន​រអ៊ូរទាំ ជេរ​ប្ដី​មិន​ឱ្យ​ផឹកស្រា​ជាមួយ​ជនសង្ស័យ នៅផ្ទះ​របស់​ខ្លួន​នោះ​ទេ នៅ​ពេល​ប្ដី​ជន​រង​គ្រោះ​ទៅ​ទិញ​ស្រា​បៀរ និង​សាច់​ក្លែម​បាត់ ទើប​ជនសង្ស័យ​មានឱកាស ប្រព្រឹត្ត​ធ្វើ​សកម្មភាព​កាប់ចិញ្ច្រាំស្ត្រីម្នាក់ និងកូនពីរនាក់បណ្តាលឱ្យរងរបួសធ្ងន់តែ​ម្ដង ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច រួច​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​រួម​ទាំង​វត្ថុ​តាង ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ដឹកនាំ​កម្លាំង ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន ។

បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ចាត់ការ​តាម​នីតិវិធី ៕





0 Reviews:

Post a Comment