Saturday, January 30, 2021

ដឹងការពិតហើយម្ចាស់បណ្តឹងដែលហ៊ានប្តឹង ឧកញា អ៊ាន សៀវមុី រហូតឈានទៅដល់មានដីកាបង្គាប់ឲ្យនាំខ្លួននោះគឺលោកស្រី ទ្រី ដាណា

មហាជនជាច្រើន ពិតជាមានមន្ទិលសង្ស័យយ៉ាងខ្លាំង ថាអ្នក ណាទៅដែលហ៊ានចេញមុខតតាំងផ្លូវច្បាប់ជាមួយ ស្តេច ជេររូប នេះ ព្រោះកន្លងមកគាត់ជេរគេឡើងផ្អើលសង្គម តែមិនដែ លឃើញមានអ្នកណាហ៊ានក្អក ជាមួយគាត់ឡើយ តែទីបំ ផុតភាពអំណួត របស់គាត់ត្រូវបានកាច់បំបាក់ដោយច្បាប់ ដែល ម្ចាស់បណ្តឹងគឺលោកស្រី ទ្រីដាណា ។


ដែលមហាជនគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់ថា ជាស្ត្រីចិត្តធម៌ តែងតែមានវត្តមាន ចូលរួមរាល់កិច្ចការងារមនុស្សធម៌ផ្សេងៗ ជាក់ ស្តែងបើយោងតាមកាសង្កេតកន្លងមក បងប្អូនក៏បានជ្រា បដែរថា លោកស្រី ទ្រី ដាណា គាត់គឺជាស្ត្រីជើងខ្លាំងមួយរូបផ្នែកជំនួញតាម online ផងដែរ តែមិនដែលឃើញគាត់ ជេរអ្នកណាដើម្បីយកល្បីខ្លួនឯងទាល់តែសោះ ផ្ទុយទៅវិញ ឧក ញា អ៊ាន សៀវមុី ក៏ជាអ្នករកសុីតាម online ដែរ តែគាត់និ យម យកការជេរដើម្បីទាក់ទាញភាពល្បីល្បាញរបស់គាត់ ។


ពេលនេះមហាជនបានដាក់រហ័សនាមអោយគាត់ថា ជាស្តេច ជេប្រចាំប្រទេស ទីបំផុតភ្លេចខ្លួនជេរចំលោកស្រី ទ្រី ដាណា គាត់ក៏នៅតែរក្សាភាពថ្លៃថ្នូរជានិច្ច គឺគាត់មិនជេរវិញទេ តែក៏មិនអោយរួចខ្លួនដែរ គឺគាត់បានជ្រើសរើសយកផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហាជានិច្ច ៕





0 Reviews:

Post a Comment