Wednesday, January 27, 2021

ឃាត់ខ្លួនប្រធាន​ក្រុមហ៊ុន​ ស៊ីដាច់​ប្រាក់​៧៦ម៉ឺន​ដុល្លារ​​ ​រឿងរត់ការ​ឲ្យ​​ថៅកែ​ជនជាតិ​ចិន៣នាក់ចូល​សញ្ជាតិ​ខ្មែរ តែមិន​បាន​សម្រេច....


រាជធានីភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ បាន​ធ្វើការ​ឃាត់ខ្លួននឹង​បញ្ជូន​នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​មួយទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​លើ​បណ្តឹង​របស់​ថៅកែ​ជនជាតិ​ចិន៣នាក់ ​ក្នុង​សំណុំរឿង​ស៊ីដាច់​ប្រាក់​៧៦ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ដែល​យក​ទៅ​រត់ការ​ឲ្យ​ចូល​សញ្ជាតិ​ខ្មែរមិន​បាន​សម្រេច ។

ជនជាប់សង្ស័យ​រូប​នោះ​ឈ្មោះ ស៊ិន ដា​វុ​ធ ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​B១០ ផ្លូវលំ ភូមិ​បឹង​ឈូក ក្នុង​សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ជានា​យក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន «ហ្គោ​ល​វែ​ល» ។ ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​អនុវត្ត​តាម​ការ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ឈ្មោះ​ស៊ិន ដា​វុ​ធ យក​ជូន​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលា​ដំបូង ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​ពាក្យបណ្តឹង​របស់​ថៅកែ​ចិន​៣នាក់​នោះ ។

តាម​ពាក្យបណ្តឹង​បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩ ថៅកែ​ចិន​ម្នាក់​ជានា​យក​ក្រុមហ៊ុន បាន​ពឹងពាក់​ឲ្យ​ឈ្មោះ ស៊ិន ដា​វុ​ធ ដែល​ជានា​យក​គ្រប់គ្រង​ទូទៅ​ក្រុម​ហ៊ុន ហ្គោ​ល​វែ​ល ឲ្យ​ជួយ​រត់ការ​ដាក់​ពាក្យសុំ​ចូលសញ្ជាតិ​ខ្មែរ ចំពោះ​ជនជាតិ​ចិន​៣ នាក់ ក្នុង​មាន​ប្រុស​២នាក់​នឹង​ស្ត្រី​ម្នាក់ ជា​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​នោះ ។ បន្ទាប់​មក​ឈ្មោះ ស៊ិន ដា​វុ​ធ បាន​តម្រូវ​ឲ្យ​ថៅកែ​ចិន ប្រគល់​ប្រាក់​ចំនួន​៧៦មុឺន​ដុល្លារ​អា​មេ​រិ​ក មក​ឲ្យ​គេ​(​ស៊ិ​ន ដា​វុ​ធ​)​ដើម្បី​យក​ទៅ​រត់ការ​ដាក់​ពាក្យសុំ​ចូលសញ្ជាតិ​ខ្មែរ​នោះ ហើយ​បាន​សន្យា​ជាមួយ​គ្នា​ថា ក្នុង​រយៈពេល​៩០​ថ្ងៃ ទើប​ចេញ​លទ្ធផល ។ ពេល​និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ​ថៅកែ​ចិន​ជា (​នាយក​ក្រុមហ៊ុន​) បាន​ប្រគល់​សែក​១០ សន្លឹក​របស់​ធនាគារ​សហ​ពាណិជ្ជ​.​ក​.​អ មាន​ទឹកប្រាក់​សុ​រប​ចំនួន​៧៦ មុឺន​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​ទៅ​ឈ្មោះ ស៊ិន ដា​វុ​ធ ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ ។

លុះដល់​ថ្ងៃ​កំណត់​ស្រាប់តែ​មិនឃើញ​មានការ​កោះហៅ ពី​ស្ថាប័ន​ពាក់​ពន្ធ ដើម្បី​ទៅ​ស្បថ​ប្រកាស​ចូលសញ្ជាតិ​តាម​បែបបទ​រដ្ឋបាល​ដែល​ធ្លាប់​ធ្វើ​កន្លង​មក​នោះ​ទេ ដោយ​សារ​តែ​មូល​ហេតុផល​យ៉ាង​ដូច្នេះ​ហើយ ទើប​ដើមបណ្តឹង​បាន​ទាក់ទង​ទៅ​ឈ្មោះ ស៊ិន ដា​វុ​ធ តែ​ជន​នេះ​បាន​គេចវេស នឹង​មិន​បាន​ជួយ​ច​ចារ​គ្នា​ដូច​ពេល​ទ​ទួ លយ​ក​ប្រាក់​នោះ​ទេ ថែម​ទាំង​ព្យាម​គេ​ខ្លួន​ទៀត​ផង ។ លុះដល់​ថ្ងៃ​ទី​២៧ ខែ​មិ​នា ឆ្នាំ​២០២០ នាយក​ក្រុមហ៊ុន​បាន​តាម​រក​ឃើញ​ឈ្មោះ ស៊ិន ដា​វុ​ធ ហើយ​ពេល​នោះ​ឈ្មោះ ស៊ិន ដា​វុ​ធ បាន​និយាយ​ថា ខ្លួន​មិន​បាន​យក​ប្រាក់​នោះ​ទៅ​រត់ការ​ចូលសញ្ជាតិ​ខ្មែរ​ទេ គឺ​យក​ទៅ​ប្រើប្រាស់​ការងារ​ភ្ទា​ល់​ខ្លួន តែ​ឈ្មោះ ស៊ិ​ន ដា​វុ​ធ បាន​សន្យា​ថា​នឹង​សង​ប្រាក់​នោះ​ទាំងអស់​វិញ ហើយ​រហូត​មក​ដ ល់​ថ្ងៃ​ចាប់ខ្លួន​នេះ ។

ដើម្បី​សារ​តែ​មានរឿង​ដូច្នេះ​ហើយ​ទើប​នាយក​ក្រុមហ៊ុន​(​ថៅកែ​ចិន​)​បាន​ពឹងពាក់​មេធាវី​ការពារ​ក្តី​ដោយ​អាណត្តិ​គឺ​លោក លី តៃ​សេង ដើម្បី​ប្តឹង​ជនសង្ស័យ​ឈ្មោះ ស៊ិ​ន ដា​វុ​ធ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​នោះ​តាម​ផ្លូវច្បាប់ ។ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ សមត្ត​កិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង ឃាត់ខ្លួន​ជនសង្ស័យ​នាំ​យក​ទៅ​សាកសួរ តែ​ជនសង្ស័យ​នៅ​មិន​ព្រម​សង​ប្រាក់​ទៅ​ដើមបណ្តឹង ទើប​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕

0 Reviews:

Post a Comment