Thursday, January 14, 2021

ផ្ទះមួយ​ខ្នង​នៅ​ជាន់​ទី​២ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួល​គោក បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង.....


រាជធានី​ភ្នំពេញ​ ៖ ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅ​ជាន់​ទី​២ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ ផ្សែងហុយ​ទ្រលោម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​អាជ្ញាធរ នាំ​គ្នា​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​​ឱ្យចុះ​​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ ខ​ណៈ​ពេលដែល​ម្ចាស់​ចាក់សោ​​ទុក​ចោល​។

ហេតុការណ៍​​ខាងលើ​នេះ​កើតឡើង​​កាលពី​​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ​ឆ្នាំ២០២១ នៅ​ចំណុច​ផ្លូវឌឿងហែម​កែង​នឹង​ផ្លូវ​២២១ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួល​គោក ​រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ផ្សែង​ហ៊ុយ​ចេញពីផ្ទះ​ជាន់​ទី​២​ ហើយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ក្បែរ​ខាង​និង​អាជ្ញាធរ ព្រមទាំង​​សមត្ថកិច្ច​នាំ​គ្នា​វាយ​​ទម្លុះ​ទ្វារ​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​ជា​ច្រើន​បំពង់​ទៅ​បាញ់​ពន្លត់ ។ ​ដោយសារ​តែ​មិន​រលត់​ ក៍បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ឱ្យ​​ចុះ​ទៅ​ជួយ​​អន្តរាគមន៍ ។

តាម​​ប្រភពពី​នគរបា​ល​​បាន​អោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ​​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង​​បាន​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​អស់​២​គ្រឿង ​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ ។ ​អគ្គី​ភ័យ​ខាងលើ​​នេះ​មិន​បាន​បង្ក​អោយ​មាន​​គ្រោះថ្នាក់​ដល់​មនុស្សណាម្នាក់ឡើយ​ ​ហើយ​ក៏មិន​​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​​​នោះ​ឡើយ ។

តាម​​​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា គ្រែ​២​រួម​ទាំង​ពួក ខ្នើយ​ភួយ និង​សម្ភា​រៈ​មួយ​ចំនួន ទៀត ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​។ ​ទាក់ទិន​មូលហេតុ នគរបាល​បានអោយ​ដឹង​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ចេញពី​ក​ន្លែ​អាស​នះ ហើយ​ឆេះ​រាលដាល់​ទៅ​គ្រែ​ដេក​នៅ​ពេល​ដែល​ម្ចាស់​បាន​ចាក់សោរ​ទុក​ចោល​៕​ 

0 Reviews:

Post a Comment