Saturday, January 16, 2021

រថយន្ដថយក្រោយកិន ក្មេង៣ឆ្នាំ បណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ...

ភ្នំពេញ៖ កុមារីអាយុ ៣ឆ្នាំម្នាក់ត្រូវបានស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង១២: ៣០ នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅក្នុងបុរីលឹម ឈាង ហោចំការដូង ផ្ទះលេខ១៨ ផ្លូវលេខ០២ ស្ថិតភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ អូ អាត នីតា ភេទស្រី អាយុ ៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើករថយន្ដមានឈ្មោះ នូ សានិត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៣ ក្បែរកន្លែងកើតហេតុ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថាមុនពេលកើតហេតុម្ចាស់រថយន្ដ Mazda ពាក់ស្លាកលេខ ភ្នំពេញ 2BG- 0831 បានបើករថយន្ដចេញពីផ្ទះ នៅក្បែរផ្ទះកន្លែងកើតហេតុដែរ ហើយបានរយ៉ែថយក្រោយ ដើម្បីដាក់ឡាននៅក្បែរនោះ ស្រាប់តែកុមារីរងគ្រោះបានរត់មកបុកកង់រថយន្ដខាងមុខ ខណៈអ្នកបើកបរមើលមិនឃើញ ក៏បណ្ដាលឱ្យកិនស្លាប់ តែម្ដង។

ក្រោយកើតហេតុ អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ ខណៈភាគីទាំងសងខាងកំពុងចរចាគ្នា និងដោះសា្រយតាមនីតិវិធី.។











0 Reviews:

Post a Comment