Friday, January 29, 2021

លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងខណ្ឌឫស្សីកែវ នាំយកឯកសណ្ឋាន ចំនួន៣០ឈុត ប្រគល់ជូនកម្លាំងអន្តរាគមន៍ពិសេស....

(ភ្នំពេញ)៖ នៅព្រឹកទី២៩ ខែមករា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង ទទួលដឹកនាំខណ្ឌឫស្សីកែវ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននាំយកឯកសណ្ឋាន ចំនួន៣០ឈុត ប្រគល់ជូនកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

ពិធីចែកសម្លៀកបំពាក់ដល់កម្លាំងអន្តរាគមន៍នេះ ក៏មានការចូលរួមពី លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ និងអធិការរង នាយផ្នែក និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី បានផ្តាំផ្ញើដល់កម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវខិតខំប្រឹងប្រែងចេញល្បាត ក្នុងមូលដ្ឋានខណ្ឌ ទប់ស្កាត់បទល្មើសផ្សេងៗ កុំឲ្យកើតមានដើម្បីរក្សាសេចក្តីសុខក្សេមក្សាន្ត សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ៕

0 Reviews:

Post a Comment