Saturday, January 23, 2021

គ្រាន់តែរឿងផ្កាដាំមុខផ្ទះ ស្រោចទឹកហៀរចូលមុខផ្ទះភាគីម្ខាងទៀត បង្កជាជម្លោះប្រកែកគ្នាបែកផ្សែង....


រាជធានីភ្នំពេញ៖ 
ពលរដ្ឋ២គ្រួសារផ្ទះភូមិផងរបងជាប់គ្នា បានឈ្លោះប្រកែកគ្នាបែកផ្សែង រហូតផ្អើលដល់កម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ គ្រាន់តែរឿងថូផ្កាដាក់ដាំមុខផ្ទះ ហើយស្រោចទឹកហៀរចូលមុខផ្ទះភាគីម្ខាងទៀត។

សមត្ថកិច្ចបានឲ្យដឹងថា ពេលពលរដ្ឋទាំង២គ្រួសារ ឈ្លោះប្រកែកគ្នា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកចុះទៅដល់គោលដៅកើតហេតុភ្លាមៗ នៅចំណុចផ្ទះលេខ១០និង១៦ ផ្លូវ១៩៧ Z ក្រុម២១ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ ករណីនេះកើតឡើងបណ្តាលមកពីទំនាស់ព្រំដីជាប់គ្នា ភាគីម្ខាងដែលមានថូផ្កានៅព្រំដីហើយបានចាក់ទឹកលើថូផ្កានោះមានហៀរទឹកចូលមកមុខផ្ទះភាគីម្ខាងទៀត ភាគីនេះក៏មានប្រតិកម្មតបវិញ តែ មិនមានការប្រើអំពើហិង្សានោះទេ ជាមួយគ្នានោះដែរ ។

ពេលនេះ សមត្ថកិច្ចបានធ្វើការសម្របសម្រួលដោយភាគីម្ខាងយល់ព្រមរំកិលថូផ្កាមិនឲ្យជាន់លើព្រំនឹងឲ្យបោសជូតទឹកឲ្យស្អាតវិញ ហើយភាគីទាំង២ក៏បានរំសាយកំហឹង រួចនាំគ្នាចូលផ្ទះវិញរៀងៗខ្លួន ៕

0 Reviews:

Post a Comment