Friday, January 8, 2021

ក្រុមជនដៃដល់​ស.ម្លា.ប់​បុរសម្នាក់​ក្នុង​​បន្ទប់​កាស៊ី​ណូ សមត្ត​កិច្ចចាប់បានហើយ.....

     


ខេត្តបន្ទាយមានជ័យ ៖ ជា​អំពើ​ឃាត.កម្ម​មួយ​បង្ក​ឡើង​ដោយ​ជន​ជាតិចិន​ចាក់​ស.ម្លា.ប់​ជនជាតិ​ចិន​ដូច​គ្នា កាលពី​វេលា​ម៉ោង​២​រំ​ល​ង​អា​ធ្រា​ត្រ​ឈាន​ចូល​យប់​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២១ នៅ​ក្នុង​បន្ទប់​លេខ ១១១១ ជាន់​ទី​១១ ក្នុង​ឣា​គារ​ក្រុមហ៊ុន​កា​ស៊ី​​ណូ​ហ្គែ​នទី​ង​ស្កា​យ​បា ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ទោះជា​យ៉ាងណា​ក្តី​ ភ្លាមៗ​នោះ​កម្លាំង​សមត្ត​កិច្ច​នគរបាល​មូលដ្ឋាន ក៏​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤ នាក់ ជា​ជនជាតិ​ចិន ពាក់​ពន្ធ​ក្នុង​អំពើ​ឃាតកម្ម​នោះ ។

ជន​រង​គ្រោះ​មានឈ្មោះ YIFENG LIU ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ខេត្ត​ហ្វូ​ចៀន កាន់​លិខិតឆ្លងដែន​លេខ EH0895573 ចុះ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៩ ផ្តល់​ដោយ​ប្រទេស​ចិន វី​សា​ចុះ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០ ផុតកំណត់​ថ្ងៃ​ទី ២៨ ខែកញ្ញា ឆ្នាំ​២០២១ ។ ដោយ​បានការ​ឣ​នុ​ញ្ញាតិ​ពី​​លោក​ មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជ​ឣា​ជ្ញា នៃ​ឣ​យ្យ​ការ​ឣ​ម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កម្លាំង​សមត្ថ​កិច្ច​បាន​បង្កើត​គណៈកម្មការ​រួម​មួយ ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យសព ស្ថិត​នៅ​ក្នុង​ឣ​គារ​ក្រុមហ៊ុន​កា​ស៊ី​ណូ​ហ្គែ​នទី​ង​ស្កា​យ​បា ជាន់​ទី​១១ ក្នុង​បន្ទប់​លេខ​១១១១ ។

ក្នុង​បន្ទប់​​ខាងលើ ឃើញ​សព​ជនរងគ្រោះ​ដេក​ផ្ងា​រពោះ​ក្នុង​ថ្លុកឈាម នៅ​ក្បែរ​ទ្វារ​ចូល​មាន​ស្នាម​ចាក់​នឹង​កាំបិត​ចុង​ស្រួច ១​កន្លែង​លើ​ស្មា​ជាប់​ក​ខាងស្តាំ ដែល​នោះ​ជា​ការ​បញ្ជាក់​ឲ្យ​សមត្ត​កិច្ច​ធ្វើការ​សន្និដ្ឋាន​ថា ជា​អំពើ​ឃាត.កម្ម ។

បន្ទាប់​ពិនិត្យ​រួចរាល់​ហើយ សពជន​រងគ្រោះ​​បាន​ត្រូវ​សមត្ថ​កិច្ច​ដឹក​យក​ទៅ​តម្កល់​ទុក​បណ្តោះ​ឣា​សន្ន នៅ​វត្ត​បា​លិ​លេ​យ្យ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួល​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

​ពាក់ព័ន្ធនឹងករណីខាងលើនេះដែឬ សមត្ថ​កិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​ជា​ជនជាតិ​ចិន ៤​នាក់ ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ធ្វើការ​សាកសួរ​​ទាក់ទិននឹង​ករណី​ឃាត.កម្ម​នេះ ។

ជនសង្ស័យ​ទាំង​៤នាក់​រួម​មាន ១-​ឈ្មោះ Jiang Fei ឣា​យុ ១៨​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ចិន រស់នៅ​ខេត្ត​ហ្វូ​ចៀន ២-​ឈ្មោះ Kejianmil ឣា​យុ ៣០​ឆ្នាំ ភេទ​ប្រុស ​ជនជាតិ​ចិន រស់នៅ​ខេត្ត​ហ្វូ​ចៀន ៣-​ឈ្មោះ Yang weiHua ឣា​យុ ៤០​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ចិន រស់នៅ​ខេត្ត​ហ្វូ​ចៀន នឹង​៤-​ឈ្មោះ Chi zhishan​ឣា​យុ ២៨​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ចិន រស់នៅ​ខេត្ត​ហ្វូ​ចៀន ៕

0 Reviews:

Post a Comment