Friday, January 22, 2021

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញក្រុងពាលីសាងសង់អគារអាវុធហត្ថ ស្រុករមាសហែក


(ស្វាយរៀង)៖
 នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញក្រុងពាលីសាងសង់អគាររដ្ឋបាលរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសសហែក ដែលមានទំហំ ៣២ម x ៧ម ដែលចំណាយថវិការជាង៨ម៉ឺនដុល្លារ ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។

ពិធីនេះមានការចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងមានការអមដំណើរពីលោក លោកស្រីជាឧត្តមសេនីយ៍ វរសេនីយ៍ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកតំណាងសាខាគយ និងរដ្ឋាករខេត្ត តំណាងសាខាពន្ធដារខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ជាច្រើនរូបទៀតផងដែ។

នាយឧត្តមសេនីយ៍ សៅ សុខា តែងតែណែនាំឲ្យកសាងអគារកងរាជអាវុធហត្ថតាមបណ្តាខេត្ត និងតាមស្រុកក្រុងទាំងអស់នៅទូទាំងប្រទេស។ ដោយឡែកសម្រាប់ខេត្តស្វាយរៀងទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តាស្រុក ក្រុងក៏បានកសាងឡើងជាបន្តបន្ទាប់ដើម្បីផ្ដល់កន្លែងធ្វើការដល់កងកម្លាំងបានសមរម្យ ក្នុងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរផងដែរ៕

0 Reviews:

Post a Comment