Friday, January 29, 2021

នគរបាលបញ្ជាក់អំពីការអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើឧកញ៉ា អ៊ាន សៀវម៉ី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់អំពីការអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន រប ស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើឧកញ៉ា អ៊ាន សៀវម៉ី កាលពីអង្គារកន្លងទៅនេះ។

ទំព័រហ្វេសប៊ុក របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោ យអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តតាមតួនាទីភារកិច្ច ក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ កម្លាំងការិយាល័យស៊ើបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចុះទៅចាប់ខ្លួន ឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប៉ុន្ដែការចាប់ខ្លួននោះ មិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី ដែលជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍នេះ បានគេចចេញពីផ្ទះរបស់ខ្លួន។ ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះខាងលើអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ។

ប្រតិបត្តិការនេះ គឺអនុវត្តក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ ដើម្បីចាប់ខ្លួនជនត្រូវចោទយកមកប្រគល់ជូនចៅក្រមស៉ើបសួរតែប៉ុណ្ណោះ ដើម្បីធ្វើការសួរនាំ និងចាត់បន្ដតាមនីតិវិធីច្បាប់៕





0 Reviews:

Post a Comment