Monday, January 25, 2021

មន្ត្រីពន្ធនាគារចូលនិវត្តន៍ម្នាក់ស្លាប់ជាងបីខែហើយ គ្រួសារនៅពុំទាន់បានទទួលប្រាក់គោលនយោបាយពីសមាគម...

កំពង់ឆ្នាំង:ស្ត្រីម្នាក់ដែលប្ដីរបស់ គាត់ជាមន្ត្ រីពន្ធនាគារខេត្តកំពង់ឆ្នាំងក្រោយពីប្តីស្លាប់ជាងបីខែហើយ នៅពេលស្ត្រីរូបនោះសួរទៅអ្នកបើកលុយៗឆ្លើយថា អត់មានលុយទេ ទាល់តែមានអ្នកស្លាប់បួនដប់នាក់ទើបបានគេបើកលុយឲ្យម្ដង។ ស្រ្តីរូបនេះលើកជាសំណួរថា តើប្រាក់គោលនយោបាយសមាគមខាងលើនេះពិតជាត្រូវធ្វើបែបនេះមែនឬ ?។

លោកស្រី វង្សវណ្ណារី អាយុ ៦០ ឆ្នាំរស់នៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំងក្រុង កំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងបានរៀបរាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី២៤ ខែមករាថា លោកស្រីជាភរិយារបស់លោកវីរសេនី យ៍ទោ ពេជ្រ សុខ អាយុ៦២ ឆ្នាំជាមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំង។ប្ដីលោកស្រីបានចូលនិវត្តន៍ពីរបីឆ្នាំហើយ។កាលពីថ្ងៃទី៦ ខែតុលាឆ្នាំ២០២០ ប្ដីលោកស្រីបានទទួលមរណដោយសារជំងឺឡើងឈាម។ក្នុងពេលប្ដីស្លាប់លោកស្រីបានចំណាយប្រាក់ធ្វើបុណ្យឱ្យប្ដីសរុបអស់ប្រាំបីលាន រៀ ល។ ក្នុងនោះបីលានរៀលជាប្រាក់ខ្ចីគេ ។

លោកស្រីបានបន្តថា កាលពីជាង ១០ថ្ងៃមុន លោកស្រីបានទូរស័ព្ទទៅសួរស្ត្រីម្នាក់ជាធ្វើកានៅសាលាខេត្តជាអ្នកបើកប្រាក់ដោយ ប្រើប្រាស់ លេខទូរស័ព្ទ០១២ ៥៧០ ៣៥៤ ពេលនោះស្ត្រីនោះបានឆ្លើយតបមកវិញថាពុំមានលុយទេទាល់តែមានអ្នកមរណភាពបួនដប់នាក់ទើបគេបើកលុយសមាគមនេះឲ្យម្ដង ។

លោកស្រីបានសំណូមពរដល់លោកអភិបាលខេត្តក៏ដូចជាប្ រធានពន្ធនាគារខេត្ត មេត្តាជួយបើកប្រាក់គោលនយោបាយប្ដីស្លាប់របស់សមាគមឲ្យគាត់ផង ដើម្បីបានប្រាក់សងគេ និងសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។

លោក ពៅវុទ្ធី ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំង បានប្រាប់ក្រុមអ្នកយកព័ត៌មានតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៤មករាថា លោ កមិនបានដឹងថាគ្រួសារលោកពេជ្រសុខ មិនទាន់ បានបើកប្រាក់ គោលនយោបាយរបស់សមាគមនោះឡើយ ។លោកនឹងជួយជំរុញឲ្យអ្នកកាន់លុយបើកប្រាក់គោលនយោបាយរប ស់សមាគម ឱ្យបានលឿនបំផុត ក្នុងពេលឆាប់ៗនេះដើម្បី ជួយដោះស្រាយការលំបាករបស់គ្រួសារសព៕




0 Reviews:

Post a Comment