Saturday, January 23, 2021

អាជ្ញាធរ ស្នើឲ្យប្រជាពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩បន្តទៀត

ខេត្តកំពង់ចាម៖«ដោយសារតែកត្តាសាមគ្គីពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមពី ប្រជាពលរដ្ឋ បានធ្វើឱ្យការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ បានទទួល ជោគជ័យ ដោយមិនឆ្លងចូលក្នុងសហគមន៍» នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម ថ្លែងនៅក្នុងឱកាសបើកការដ្ឋាន ស្ថាបនាផ្លូវ ក្រាលកៅ ស៊ូពីរជាន់ ប្រភេទ DBST ប្រវែង ៦.៥៥០ម៉ែត្រ នាព្រឹកថ្ងៃទី២២ មករា ២០២១ នៅ សាលាបឋមសិក្សា កំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមាន ប្រសាសន៍ឲ្យដឹងថា ៖ សូមបញ្ជាក់ថាជំងឺកូវីដ-១៩ បាន ផ្ទុះឡើងនៅ ក្នុងអំឡុងខែមីនា កន្លងទៅដោយមានកាណូតទេសចរណ៍ដឹកអ្នកទេសចរចម្រុះជាតិសាសន៍នៅជិតអតីតកំពុងសាឡាងចាស់ ក្នុងសង្កាត់វាលវង់ ក្រុង កំពង់ចាម ក្នុងគ្រា នោះ អ្នកជំងឺកូវីដ-១៩ ត្រូវបានរកឃើញបន្តបន្ទាប់។ ក្រោម កិច្ចសហការជា មួយជំនាញសុខាភិបាលអ្នកនៅលើកាណូតទាំងអស់ត្រូវបាននាំយកមកធ្វើចត្តាឡីស័កនៅសណ្ឋាគារមេគង្គមាត់ទន្លេ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តមាន ប្រសាសន៍បន្តថា៖ កន្លែងធ្វើចត្តាទ្បីស័កគឺមានចំនួន២កន្លែងក្នុងនោះ នៅសណ្ឋា គារមេគង្គ និងគរុកោលសល្យខេត្តកំពង់ចាម ដែលចំនួនសរុបមានរហូតដល់ជិត ១.០០០គ្រែឯណោះ ដែលត្រូវ បានត្រៀមបម្រុងទុក។ ជាមួយនោះអាជ្ញាធរខេត្តបានប្រឹង ប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ តសហការជា មួយនឹងស្ថាប័នជំនាញព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដៃបានចាក់មេក្រូផ្សព្វផ្សាយពីសារ អប់រំរបស់ ក្រសួងសុខាភិ បាលដើម្បីបញ្ជ្រាបទៅដល់ ស្រទាប់ ប្រជាពល រដ្ឋឲ្យមាន ការយល់ដឹងគ្រប់ៗគ្នា។រហូតមកដល់ពេលនេះអាជ្ញាធរខេត្តនៅតែមានវិធានការឱ្ យប្រជាពលរដ្ឋ ចូលរួមគោរព និងស្ដាប់តាម ការណែនាំរបស់ក្រសួងសុខាភិបាល ហើយនៅក្នុង ខេត្តកំពង់ចាម គឺមិនមានករណីជំងឺកូវីដ-១៩ឆ្លងចូលក្នុងសហគមន៍នោះទេ។

 ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តបញ្ជាក់ថា ផ្លូវដែលត្រូវ បើកការដ្ឋាននេះគឺចាប់ពីចំណុចមុខសាលាបឋមសិក្សាបឹងបា សាក់ បន្តរហូតដល់ភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ដែលគ្រោងចំណាយថវិកាសរុប ជាង២លាន ដុល្លារ ផ្លូវមានទទឹង៧ម៉ែត្រ និងចំណីសងខាង ផ្លូវ២ម៉ែត្រ ដោយរយៈពេលយ៉ាងយូរ៦ខែផ្លូវនេះ នឹងស្ថាបនារួច។ ផ្លូវមួយខ្សែនេះគឺប្រជាពលរដ្ឋបានទន្ទឹងរងចាំជាច្រើនឆ្នាំមកហើយ ដូច្នេះ ពេលខាងមុខបានផ្លូវល្អ ហើយសូមនាំគ្នា ជួយថែរក្សាហើយ និងការបើ កបរត្រូវគោរពច្បាប់ចរាចរណ៍៕










0 Reviews:

Post a Comment