Saturday, January 16, 2021

ការសាងសង់របងសាលាឃុំព្រែកពោធ៌ ឈានដល់មានការប្តឹងជំទាស់ នៅសាលាស្រុកស្រីសន្ធរ សង្ឃឹមថា លោកស៊ីម គង់ នឹងដោះស្រាយករណីនេះដោយសន្តិវិធី...

សាលាឃុំព្រែកពោធិ៍ មានទីតាំងស្ថិត នៅក្នុងភូមិសន្ទៃ នឹងភូមិទូរីលើ ក្នុងអាណាចក្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ប្រភពច្បាស់ការណ៍មួយបានបញ្ជាក់ថា?ពិតជាមានការសាង សង់របងសាលាឃុំព្រែកពោធិ៍ ពិតប្រាកដមែន ក្រោមការផ្តួចផ្តើម ពីសំណាក់អាជ្ញាធរ ពាក់ព័ន្ធ ។ប្រភពបានបញ្ជាក់ទៀត ថា? ករណីសាងសង់ របងសាលាឃុំព្រែកពោធិ៍នេះផងដែរ គឺ សាងសង់នៅចំណុច ខាងលិចសាលាឃុំព្រែកពោធិ៍ តែចាប់ពីថ្នល់ជាតិ ខាងត្បូងដល់ខាងជើងទល់នឹងមាត់ទន្លេមេគង្គ មានប្រវែងប្រមាណ២០០ម៉ែត្រនិងទទឹង ៨ម៉ែត្រ ដោយចំណាយថវិកាខ្ទង់ពាន់ដុល្លារ។


សូមបញ្ជាក់ថាករណីសាងសង់របងសាលាឃុំព្រែកព្រែកពោធិ៍នេះផងដែរ ក៍មានការខ្វែងគំនិតគ្នារវាងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នឹងអាជ្ញាធរឃុំព្រែកពោធិ៍ រហូតដល់មានការប្តឹងជំ ទាស់ នៅសាលាស្រុកស្រីសន្ធរទៀតផង នេះបើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ ជាម្ចាស់ដើមបណ្តឹង។


នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់អោយដឹងថា ផ្លូវលំមួយខ្សែរជាប់នឹងសាលាឃុំព្រែកពោធិ៍នេះ ក្រោយឆ្នាំ១៩៧៩ ពួកគាត់បានធ្វើដំណើរទៅមក ដើម្បីដឹកកសិផលយកទៅលក់ ដើម្បីចិញ្ចឹមជីវិត មិនដែលមានបញ្ហានោះទេ?ប៉ុន្តែក្រោយមក លោកស្រី ឆែ ស៊ីផូ ជាមេឃុំព្រែកពោធិ៍ បានសាងសង់របងសាលាឃុំព្រែក ពោធិ៍មិនគោរពតាមគោលការណ៍ភូមិបាលស្រុកបានកំណត់។


ទាក់ទងនិងករណីនេះ ការិយាល័យភូមិបាលស្រុក បានបញ្ជាក់ប្រាប់ថាផ្លូវដែលជាប់ លោក ស្រី មេឃុំកំពុងសាងសង់របងនេះមានទទឹង ទំហំ៨ម៉ែត្រ រាប់ចេញពីចំនុចកណ្តាលគឺ៤ម៉ែត្រសងខាង។


ប៉ុន្តែផ្លូវនេះបច្ចុប្បន្នមានទំហំតែ៥.៥ម៉ែត្រទេដោយសារ អ្នកស្រីមេឃុំ រៀបរបងចូលមកផ្លូវទើបបានជាប្រជាពលរដ្ឋឈានដល់ការប្តឹងជំទាស់។


ចំនែកលោក អភិបាលស្រុក បានបញ្ជាក់ថាផ្លូវនេះលោកមិនបានឲ្យធ្វើរបងនោះទេ ហើយនៅពេលដែលកំពុងធ្វើរបងនេះលោកបានឲ្យលោក អភិបាលរងស្រុកម្នាក់ចុះទៅមើលនិងផ្អាកដំណើការហើយ។


ចំនែកឯលោកស្រីមេ ឃុំ បាននិយាយថាផ្លូវនេះមានទំហំតែ ៥ម៉ែត្រទេ ចំនែកការិយាល័យភូមិបាលស្រុកថាមាន ៨ម៉ែត្រនោះខាងភូមិបាលស្រុកគាត់ចេះតែថាទេ ហើយអ្នកស្រីមេឃុំបានបន្តថា ទាក់ទងនិងឯកសារផ្លូវគាត់មានទាំងអស់មិនដូចអ្វីដែលលោក ភូមិបាលស្រុកនិយាយនោះទេ កុំចេះតែបង្ខូចគាត់ ហើយគាត់ធ្វើការមានការអនុញ្ញាតត្រឹមត្រូវ៕


















0 Reviews:

Post a Comment