Saturday, January 23, 2021

ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជុំគិរី បានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីចំនួន ៦២៩នាក់....


កំពត៖ នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជុំគិរី បានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៦២៩នាក់ ក្រោមអធិបតីភាពឯកឧត្ដម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងឯកឧត្តម នឹម ច័ន្ទតារា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត-ស្រុក សមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្ត-ស្រុក សរុបចំនួន ៧៦៨នាក់។

ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដកំពត និងឯកឧត្តម នឹម ច័ន្ទតារា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពត បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាមួយតែប៉ុណ្ណោះ ដែលមានកម្លាំងស្នូល ជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ដោយបានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់នូវបទពិសោធន៍ជាច្រើន នឹងបណ្ដាសមិទ្ធផលដ៏វិសេសវិសាលក្នុងរយៈពេល ៤០ឆ្នាំកន្លងទៅនេះ ដោយផ្ដើមចេញពីជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ប្រទេសជាតិយើងបានអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឲ្យមានការរីកចម្រើន ប្រកបដោយចីរភាព បរិយាប័ន សមធម៌ ដោយសម្រេចបាននូវការផ្លាស់ប្ដូរសង្គមយ៉ាងធំធេងពុំអាចនឹកស្មានដល់។ នេះដោយសារតែមានសន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាអគ្គមគ្គុទេសដ៏ឆ្នើមក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ក្រោយពីបានស្តាប់របាយការណ៍របស់លោកស្រីប្រធានគណបក្សស្រុក និងការប្តេជ្ញាចិត្តរបស់សមាជិកថ្មីរួចមក ឯកឧត្ដម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានមានមតិសំណេះសំណាលជាមួយអង្គពិធី ដោយបានកោតសរសើរដល់ថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ ភូមិ នឹងសាខាបក្សទាំងអស់ដែលបានខិតខំអនុវត្តន៍ការងាររបស់ខ្លួនក្នុងការពង្រឹង និងពង្រីកសមាជិករបស់គណបក្សជាបន្តបន្ទាប់។
ក្នុងឱកាសនោះ ឯកឧត្ដមប្រធាន ក៏បានរំលឹកនូវគុណបំណាច់ និងស្នាដៃដ៏ច្រើនឥតគណនាបានរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះជាតិ រំដោះប្រជាជនពីររបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបាននាំមកនូវសុខសន្តិភាព ការអភិវឌ្ឍ ជូនជាតិ ជូនប្រជាជនមកដល់សព្វថ្ងៃ ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តមក៏បានក្រើនរំលឹកដល់សមាជិក សមាជិការគណបក្សស្រុកទាំងអស់ ត្រូវប្រុងប្រយ័ត្ន បង្ការ និងផ្សព្វផ្សាយពីជំងឺ Covid-19 ដល់ប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានអោយមានការយល់ដឹង នឹងអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19 នេះ ដែលជាជម្ងឺឆ្លងសកល។
ជាចុងក្រោយឯកឧត្ដមប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត ក៏បានផ្តាំផ្ញើដល់គណៈកម្មាធិការគណបក្សស្រុកជុំគិរី ត្រូវយកចិត្តទុកដាក់ថែបំប៉នសមាជិកថ្មីទាំង ៦២៩នាក់ អោយបានល្អប្រសើរ ហើយត្រូវខិតខំប្រឹងប្រែងក្នុងការយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតឆ្នាំ២០២៣នាពេលខាងមុខ និងឆ្នាំបន្តបន្ទាប់ទៀត។ ក្នុឱកាសនោះដែរឯកឧត្តមប្រធានគណបក្សខេត្ត បានឧបត្ថម្ភជូនសមាជិកគណបក្សស្រុកជុំគិរីដែលបញ្ចូលថ្មីទាំង ៦២៩នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល និងជូនថវិកាទៅគណបក្សស្រុកចំនួន ១លានរៀលសម្រាប់បំរើសល់ការងាររបស់គណបក្ស សរុបថវិកាចំនួន ១៣លាន ៥៨ម៉ឺនរៀល៕
















0 Reviews:

Post a Comment