Friday, January 8, 2021

លោក ស ថេត ប្រាប់គ្រួសារសពមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល ថានឹងតាមចាប់ឃាតករឲ្យខាងតែបាន...

 


រាជធានីភ្នំពេញ ៖ ជុំវិញនៃអំពើឃាតកម្ម បាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅខណ្ឌពោធិ៍សែនជ័យ រឿងទំនាក់គ្រោះថ្នាក់ចរាចរណ៍នោះ លោកឧត្តមសនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់គ្រួសារសពនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ រ៉េត ស៊ី ណែតហៅញ៉ក់កាលពីកន្លងទៅថ្មីៗនេះថា«នឹងប្តេជ្ញាតាមស្វែង រកចាប់ខ្លួនជាឃាតករដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន» ។

លោក ស ថេត ថ្លែងបែបនេះក្នុងពេលនោះដែរអញ្ជើញដឹកនាំលោក-លោកស្រីស្នងការរង នាយការិយាល័យ និងមន្ត្រីជាច្រើនរូប ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ ស័កវរសេនីយ៍ឯក ជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត ស៊ី ណែត ជាកិច្ចបច្ឆាមរណ: នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

លោកស្នងការ បានបង្ហាញអារម្មណ៍នឹកស្រណោះ សោកស្ តាយដែលបាត់បង់មន្ត្រីដ៏សកម្មម្នាក់ ដោយគាត់តែងតែបំពេញការងារបានយ៉ាងល្អជូនអង្គភាព ក៏ដូចជាការចូលរួមសហកា រណ៍ ក្នុងការបង្ក្រាបបទល្មើសនានាជាច្រើន និងបានចូលរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនាពេលកន្លងមក ។

សូមបញ្ជាក់ថា៖ លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត អាយុ៤១ ឆ្នាំ ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកូន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ជាមន្ត្រីដ៏ល្អមួយរូបបានលះបង់ក្នុងការបម្រើសង្គមជាតិ ហើយគាត់ក៏មានការទំនាក់ទំនងយ៉ាងល្អជាមួយមិត្តរួមការងារទាំងអស់ផងដែរ ។

ឧត្តមសនីយ៍ឯក ស ថេត ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសពលោកវរសេនីយ៍ទោ រ៉េត ស៊ីណែត និងបាននាំយកជាសម្ភារ: និងថវិកាមួយចំនួន ដើម្បីផ្តល់ជូនដល់ក្រុមគ្រួសារសពផងដែរ ៕










0 Reviews:

Post a Comment