Thursday, January 21, 2021

ញៀនល្បែងស៊ីសងសូម្បីតែទីទួលអ្នកតា និងទួលកប់ខ្មោចក៏នាំគ្នាលេងដែរ ត្រូវសមត្ថកិច្ចស្រុកកញ្រ្ជៀច ចុះបង្ក្រាប និងដកវត្ថុតាងមួយចំនួនធំ....


(ព្រៃវែង)៖
 ដោយសារតែញៀនល្បែងស៊ីសងសូម្បីតែទីទួលអ្នកតា និងទួលកប់ខ្មោចក៏នាំគ្នាលេងដែរនោះ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកញ្រ្ជៀច ខេត្តព្រៃវែង សហការជាមួយអាជ្ញាធរចុះបង្ក្រាប និងដកវត្ថុតាងមួយចំនួនធំ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

សមត្ថកិច្ចបានដឹងថា ប្រតិបត្តិការបង្ក្រាបសៃង្វៀនជល់មាន់ និងបាញ់អាប៉ោងនេះ ធ្វើឡើងនៅចំណុចទួលអ្នកតានិងទួលកប់ខ្មោច ស្ថិតព្រំប្រទល់ភូមិពានាកណ្តាល ឃុំក្តឿងរាយ និងភូមិពានា ឃុំអំពិលកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

សមត្ថកិច្ចបានបន្តថា ជាលទ្ធផលតែវត្ថុតាង ដែលបន្សល់ទុករួមមាន៖ ម៉ូតូ១៤គ្រឿង មាន់៤ក្បាល កន្រ្ទកដាក់មាន់៧ ខ្នាយមាន់៦គូរ ជិញ្ជីងថ្លឹងមាន់១ តុដែក១ កៅអីជរ័១៤ ហានតោអាប៉ោង១ផ្ទាំង ស្គត់រុំខ្នាយមាន់មួយចំនួន និងកញ្ចក់របាំងមាន់១ផ្ទាំង ប៉ោតទឹកស្រោចបន្លែ១ ស្បែកជើងមួយចំនួនផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងទាំងអស់ត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ជាបណ្តោះអាសន្នដើម្បីបំពេញបែបបទកសាងសំណុំរឿងបញ្ជូនតាមនិតិវិធីច្បាប់៕

0 Reviews:

Post a Comment