Monday, January 25, 2021

មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង ខុសលក្ខណៈបច្ចេកទេស និងធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលអ្នកជំងឺបន្ត..

 

ភ្នំពេញ ៖ មន្ទីរនិងក្រសួងសុខាភិបាល គួររឹតបន្តឹង ទៅលើមន្ ទីពហុព្យាបាលអ្នកជំងឺខ្លះ ដែលខ្វះលក្ខណៈបច្ចេកទេស ឬក្រុមគ្រូពេទ្យគ្មានជំនាញច្បាស់លាស់ត្រឹមត្រូវ ។ អាចនិយាយបាន ថា,” មិនត្រូវឲ្យអ្នកជំងឺរងគ្រោះថ្នាក់ នោះជាបទពិសោធន៍របស់ពេទ្យឡើយ”។ថ្មីៗនេះមានអ្នក ជំងឺនិងអាណា ព្យាបាល បានដាក់ ពាក្យបណ្តឹង ពីម្ចាស់មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ដែលបានធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង ខុសលក្ខណៈបច្ចេក ទេស និងធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលអ្នកជំងឺបន្ត។ 

នៅក្នុងពាក្យបណ្តឹង ដាក់ចូលមក លោកអធិការនគរបាលខណ្ឌដង្កោ ស្ត្រីឈ្មោះ ស៊ឹម សម្បត្តិ ភេទស្រី អាយុ៥០ ឆ្នាំ មាន ទីលំនៅបច្ចុប្បន្នភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ និងកូនប្រុសឈ្មោះ អុី បញ្ញា ភេទប្រុស អាយុ២២ ឆ្នាំ ដែលជាអ្នកសារព័ត៌មានផងនោះ។ កម្មវត្ថុ សុំប្តឹងម្ចាស់ មន្ទីរពហុព្យាបា ល ម៉ាយប៉ែល ទាំងអស់គ្នា ដែលមានទីតាំងផ្ទះលេខ០៩ -១០AEO,E1,E2 ស្ថិតនៅផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានធ្វើការវះកាត់ជំងឺពោះវៀ នដុះខ្នែង លើឈ្មោះ អុី បញ្ញា ខុសលក្ខណៈបច្ចេក ទេស និងធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យា បាលបន្ត ។

-លិខិតចេញពីពេទ្យរបស់មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។ តបតាមកម្មវត្ថុ និងយោងខាង លើនាងខ្ញុំពីរនាក់ម្តាយកូនសូមជម្រាបជូន លោកអធិការ មេត្តាជ្រាបថា៖ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេ ទ្យនៃមន្ទីរពហុព្យាបាលម៉ាយហ៊ែល បាននាំគ្នាសម្រេចធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែងឲ្យឈ្មោះ អុី បញ្ញា ។ ក្រោយ លទ្ធផ លវះកាត់ បានចំនួន៣ថ្ងៃស្ថានភាព ជំងឺរបស់ឈ្មោះ អុី បញ្ញា មានលក្ខណៈធ្ងន់ធ្ងរខ្លាំងដូចជាហើមពោះពិបាក ដកដង្ហើមហើ យពេលក្រុមគ្រួសារអ្នកថែទាំជំងឺព្យាយាមទំនាក់ទំនងហៅគ្រូពេទ្យដែលវះកាត់នោះមក ពិគ្រោះ ឬតាមដានជំងឺម្តងៗ គឺគ្មានគ្រូពេទ្យទទួលខុសត្រូវច្បាស់លាស់ឡើយ ។ ដោយសារបញ្ហានេះ និងដោយសារអ្នកជំងឺមានអាការៈកាន់តែធ្ងន់ធ្ងរទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យក្រុមគ្រួសារនាងខ្ញុំនិង កូនក្មួយអស់ជំ នឿលើ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ទើបនាងខ្ញុំនិងកូនសម្ រេចចិត្តសុំចេញពី មន្ទីរពហុព្យាបាល ម៉ាយហ៊ែល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយមកព្យាបាលសង្គ្រោះបន្ទាន់ នៅមន្ទី រពេទ្យមិត្តភាពខ្មែរសូវៀតវិញម្តង ។ រហូតមកដល់ពេលនេះស្ថា នភាពជំងឺគឺមានអាការៈមិនធូរស្រាលឡើយ ហើយក្រុមគ្រូពេទ្ យជំនាញៗនៅ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានបង្ហើបប្រាប់ ថាអ្នកជំងឺមានលក្ខណៈធ្ងន់ធ្ងរណាស់បណ្តាលមកពីការព្យាបា លរបស់ក្រុមគ្រូពេទ្យវះកាត់នៅខាងក្រៅ មន្ទីរពេទ្យរដ្ឋព្យាបាលខុសបច្ចេកទេស និងវិជ្ជាជីវៈ ។

មុនពេល វះកាត់ នាងខ្ញុំសូម ជម្រាបជូន លោក អធិការ មេត្តាជ្រាបបន្ថែមថាឈ្មោះ អុី បញ្ញា គឺមានអាការៈនឹងនរធម្មតាគ្រាន់ តែចុកពោះតិចតួចអាចបើកឡានខ្លួនឯង តាំងពីស្រុក រហូតមក ដល់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ដើម្បីពិគ្រោះជាមួយគ្រូពេទ្យអំពីមូលហេតុនៃការចុកពោះ ។ ពេលនោះក្រុមគ្រូពេទ្យបាននិយាយបំភ័យថាឈ្មោះ អុី បញ្ញា មានបញ្ហាពោះវៀនដុះខ្នែងត្រូវការវៈ កាត់ជាបន្ទាន់ ហើយគ្រូពេទ្យសន្យាថាក្រោយវះកាត់តែរយៈពេលពីរថ្ងៃគឺអ្នកជំងឺជាហើយ បើមិនវះកាត់ទេអាចមានបញ្ហាដល់អាយុជីវិត ។ ហើយតម្លៃឈ្នួលនៃការវះកាត់របស់គ្រូពេទ្យគឺចំនួន៦០០$ (ប្រាំមួយរយដុល្លារអាមេរិក) ប៉ុន្តែពេលដែលនាងខ្ញុំសុំយកកូនចេញពីពេទ្យគឺគ្រូពេទ្យគិតលុយសរុប ពីនាងខ្ញុំទាំងអស់ចំនួន១០០០$ (មួយពាន់ដុល្លារអាមេរិក) ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអធិការនគរបា លខណ្ឌដង្កោ ជួយរកយុត្តិធម៌ជូនកូននាងខ្ញុំ ហើយចាត់ការលើ ម្ចាស់មន្ទីរពហុព្យាបាល ម៉ាយហ៊ែល តាមច្បាប់ ដោយ ក្ដីអនុ គ្រោះ។សូមបញ្ជាក់ថា ករណីបែបនេះ ក៏ដូចជាការព្យាបាលជំងឺទូទៅផ្សេង តាមមន្ទីរព្យាបាលខ្លះអនុវត្តខុសវិជ្ជាជីវៈ ខុសបច្ចេក ទេស បណ្ដាលឱ្យអ្នកជម្ងឺរងគ្រោះរហូតដល់ស្លាប់ក៏មាន ប៉ុន្តែរាល់បណ្ដឹង របស់ក្រុមគ្រួសារជនរងគ្រោះ តែងត្រូវបានបញ្ចប់ត្រឹមការសម្របសម្រួល សំណងរដ្ឋប្បវេណី។ មិនមានការបិទ អាជ្ញាប័ណ្ណ ឬផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ទើបរឿងដដែលបន្តកើតមាន។ ពាក់ព័ន្ធករណីនេះ លោក ជឹម ស៊ីថា អធិការនគរ បាលខណ្ឌដង្កោ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ អង្គភាព” នគរដ្រេហ្គននិងកាសែតនគរវត្ត “មិនអាចទាក់ទងសុំការបំភ្លឺបានទេ ថាតើមាន  ចំណាត់ការ ដល់ណា ហើយនោះ ខណៈទូរស័ព្ទចូលគ្មានអ្នកទទួល។ ដោយឡែកលោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏មិនអាចធ្វើការទំនាក់ទំនងបានដែរ។ ប៉ុន្តែលោក ដាំ ផល អនុប្រធានមន្ទីរសុខា ភិបាលរាជធានីភ្នំពេញ ទទួលបន្ទុកដំណោះស្រាយរឿងបញ្ហាក្រុមគ្រូពេទ្យធ្វើខុសវិជ្ជាជីវៈ បានប្រាប់អង្គភាព នគរដ្រេហ្គននិងកា សែតនគរវត្ត ឲ្យដឹងតាមទូរស័ព្ទថា “ខ្ញុំមិនទាន់បានទទួលដំ ណឹងរឿងនេះនៅឡើយទេ ប៉ុន្តែបើខាង ជនរងគ្រោះ ប្តឹងទៅសមត្ថកិច្ច អាចមន្ត្រីនគរបាលយុត្តិធម៌ចាត់ការក្នុងរឿងនេះ ឬសហការជាមួយនឹង ខាងជំនាញ សុខាភិបាល”។លោកអនុប្រធានមន្ទីរ បន្តថា”ចាំមើលខ្ញុំសួរនាំ ក្នុងរឿងនេះ ដើម្បីផ្ដល់ភាពយុត្តិធម៌ឲ្យជនរងគ្រោះ ប្រសិនបើដូចលើកឡើងតាមពាក្យបណ្ដឹងមែននោះ”៕








0 Reviews:

Post a Comment