Saturday, January 9, 2021

សព​បុរស​ម្នាក់ ដែល​លោតទឹក​សម្លាប់​ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ​ ដោយសារ​មាន​ទំនាស់​គ្នា​ក្នុង​គ្រួសារ អណ្តែត​ឡើង​ហើយ

រាជធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់ ដែល​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ​កាលពី​វេលា​យប់​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២១ បន្ទាប់​ពី​មាន​ទំនាស់​គ្នា​ក្នុង​គ្រួសារ បាន​អណ្តែត​ឡើង​ហើយ កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃ​ទី​០៨ មក​រា នៅ​ចំណុច​មុខ​ផ្សារ​រាត្រី ក្នុង​ខណ្ឌដូនពេញ ។

បុរស​ដែល​គិត​ខ្លី ឈ្មោះ សំ បញ្ញា អាយុ​២៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​៣ មាន​លំនៅ​ផ្ទះ​ជួល ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​ភូមិ​ព្រៃ តា​បេះ​ស​ឃុំ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា បន្ទប់​ពី​ទន្ទឹង​រង​ចាំ អស់​រយៈពេល​២​ថ្ងៃ សព​បុរស​រូប​នោះ បាន​ផុស​អណ្តែត​ឡើង នៅ​ទន្ទឹម​ផែ​អណ្តែត មុខ​ផ្សារ​រាត្រី​ហើយ ត្រូវ​បាន​ក្រុម​គ្រួ​សារបាន​ជួល ទូក​អ្នកនេសាទ​អូស​ទៅ​ដាក់​ច្រាំង​ទន្លេ​ផ្នែក​ខាងកើត ដើម្បី​ស្រង់​ឡើង យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​កំណើត ។

គួរ​បញ្ជាក់​ថា បុរស​មាន​វិបត្តិ​រូប​នោះ បាន​ជិះ​ម៉ូតូ​កង់​៣​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ ទៅ​លោតទឹក​សម្លាប់​ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២១ បន្ទាប់​ពី​លោត​សម្លាប់​ខ្លួន ក៍បាន​លិច​បាត់​នៅ​ក្នុង​ទន្លេ ហើយ​បាន​បន្សល់​ទុក​ម៉ូតូ​កង់​៣ មួយ​គ្រឿង​ពណ៌​ក្រហម​លា​យស ពាក​ស្លាក​លេខ ភ្នំពេញ​១ HJ 8498 ព្រមទាំង​ស្បែកជើង មួយគូរ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក ខណ្ឌដូនពេញ យក​ទៅ​រក្ស​ទុក ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ថ្ងៃមុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ព្រមទាំង​ភរិយា ក៍បាន​ជិះ​ម៉ូតូ​កង់​ចេញពីផ្ទះ​ទៅ​ផ្ទះ​បងប្រុស ឈ្មោះ សំ ឧត្តម នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ពិភាក្សា​រៀបចំ​ធ្វើ​បុណ្យខួប​៣​ឆ្នាំ របស់​ម្តាយ ។ បន្ទាប់​ពី​ពិភាក្សា​រួច​នៅ​វេលា​យប់ ក៍បាន​រៀបចំ​បាយ​ជុំ​គ្នា និង​ផឹក​ផង​ដែរ ។

តាម​ព័ត៌មាន​ពី​បងប្រុស អោយ​ដឹង​ថា ខណៈ​ពេល​ដែល​ផឹក​ស្រវឹង ក៍​មាន​ទំនាស់​គ្នា​ជាមួយ​ប្រពន្ធ ហើយ​ប្អូនប្រុស​ក៍បាន​ជិះ​ម៉ូតូ​កង់​៣ មក​លោតទឹក​សម្លាប់​ខ្លួន ក្រោយមក​ទើប​សមត្ថកិច្ច​ទូរស័ព្ទ​ប្រាប់​ទើប​ដឹង ។ បន្ទាប់​ពី​លោតទឹក​សម្លាប់​ខ្លួន អស់​រយៈពេល​២​ថ្ងៃ សពក៍​បាន​អណ្តែត​ឡើង ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ ៕

0 Reviews:

Post a Comment