Monday, January 25, 2021

ឃាត់ខ្លួនមនុស្ស២នាក់ លួចជ័រកៅស៊ូក្រុមហ៊ុនជាង២តោន.....


ខេត្តក្រចេះ៖
 បើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការ ឃាត់ខ្លួនមនុស្ស២នាក់ ក្នុងនោះមាន១នាក់ជាអ្នកលួចនិង១នាក់ទៀតជាអ្នកទទួលផលចោរកម្ម ក្រោយការកំណត់មុខសញ្ញាបាន។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាទាបភ្លឺឈានចូលព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។ 

សមត្ថកិច្ចបានបន្តថា កន្លងមកពួកគេជាមុខសញ្ញាក្នុងអំពើលួចជ័រកៅស៊ូចេញពីក្រុមហ៊ុន។ក្នុងការឃាត់ខ្លួន នគរបាលចាប់យកបានជ័រកៅស៊ូទំងន់ជាង២តោន, ម៉ូតូ១០គ្រឿង(គុណភាពចាស់)​ព្រមទាំងសម្ភារទិញលក់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីទៅសាលាដំបូងខេត្ត ៕

0 Reviews:

Post a Comment