Friday, January 8, 2021

អីយ៉ាស់មើលតាមរូបភាពស្មានតែឡានប្រណាំង ដឹងអីរថយន្តCRV សោះបើកបរលឿនដូចហោះមកបំបុកផ្ទាំងប៉ាន់ណូលើទ្រូងផ្លូវក្រលាប់ផ្ងារជើងឡើងលើ..

 


រថយន្ត crv មួយគ្រឿង សង្ស័យតែស្រវឹងបើកបរក្នុងល្បឿន លឿនស្រាប់តែហោះមកបុកជាមួយនឹងផ្ទាំងប៉ាណូ បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងដូចថតកុន។


ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង០៣ទៀបភ្លឺរំលង អាធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមករាឆ្នាំ ២០២១ស្ថិតត្រង់ចំណុចផ្លូវបំបែក ណត់ប្រ៊ិជ ក្បែរនិងទូរទស្សន៍អាស៊ីអាគ្នេយ៍ខណ្ឌសែនសុខ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្តម៉ាកCRVមួយគ្រឿងបើកបរដោយបុរសម្នាក់បានប៉ះគ្នាជាមួយ នឹងរថយន្តម៉ាកprusបន្តិចបន្តួចមិនព្រមឈប់ដោះស្រាយគ្នាស្រាប់តែម្ចាស់រថយន្តCRVបានបន្ថែមល្បឿនដើម្បីចង់រត់គេចស្រាប់តែមកដល់កន្លែងកើតហេតុក៏រេចង្កូតបុកផ្ទាំងប៉ាណូលើទ្រូងផ្លូវបណ្ដាលឱ្យក្រឡាប់ថ្ងារជើងផងចំណែកឯម្ចាស់រថយន្តក៏បានសន្លប់មួយសន្ទុះត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះហើ យបានមួយសន្ទុះក៏ឃើញគ្នីគ្នាមករំដោះយកទៅបាត់ផងដែរ៕


ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕












0 Reviews:

Post a Comment