Wednesday, January 20, 2021

បួសជាសង្ឃអាត្មាទ្រាំមិនបានឆាតfacebookណាត់កល្យាណ មករួមនែបនិតប្រាណក្នុងបន្ទប់ទឹកទីអារាមត្រូវបាន​មន្ត្រី​ជំនាញ​ចុះទៅ​ធ្វើការ​ផ្សឹក​ទាំង​យប់ ព្រមទាំង​បាន​បញ្ជូន​ខ្លួន​​ទៅ​តុលាការ​..

ព្រះសង្ឃ​មួយ​អង្គ ត្រូវ​បាន​មន្ត្រី​ជំនាញ​ចុះទៅ​ធ្វើការ​ផ្សឹក​ទាំង​យប់ ព្រមទាំង​បាន​បញ្ជូន​ខ្លួន​​ទៅ​តុលាការ​ បន្ទាប់ ពី​សង្ឃ​អង្គ​នេះ ហ៊ាន​ដោះ​ស្បង់​ចីពរ រួមភេទ​ជា​មួយ​និង​អនីតិជន អាយុ​ក្រោម​១៥ឆ្នាំ​ជាច្រើនលើក​ច្រើនសារ បន្ទាប់ ពី​មានការ​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា តាមរយៈ​ហ្វេ​ស​ប៊ុ​ក​រួចមក។​


គួរ​បញ្ជាក់​ថា ការ​ចុះ​ផ្សឹក និង​ឃាត់ខ្លួន​ព្រះសង្ឃ​មួយ​អង្គ​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​បាន​ទទួល​ ពាក្យ​បណ្តឹង​ របស់​អាណាព្យាបាល កាលពីថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២១​ វេលា​ម៉ោង១៧​និង ២០​នាទី ល្ងាច ដោយ​ដើម ប​ណ្តឹង​មានឈ្មោះ លុយ ប៉ី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ក្រុម​ទី​០៤​ភូមិ​បឹង​សំរោង ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្ត​បាត់ដំបង​។ 


ដើម​បណ្តឹង​បាន​ប្តឹង​ទៅលើ​ព្រះសង្ឃ​មួយ​អង្គ ព្រះនាម វុន​វេត ព្រះជន្ម​២១​វស្សា គ​ង់​នៅ​វត្ត​បឹង​សំរោង ក្នុងភូមិ​សំរោង ឃុំ​ល្វា ស្រុក​ប​វេ​ល ដែល​បាន​រួមភេទ​ជាមួយ​អនីតិជន​(​អាយុ​ក្រោម​១៥​ឆ្នាំ​) ឈ្មោះ ម ស ភ ភេទ​ស្រី អាយុ១៤ឆ្នាំ រស់នៅ​ក្នុងភូមិឃុំជាមួយគ្នា គឺ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​បន្ទប់ទឹក​ក្នុង​ទី​អារាម​តែ​ម្តង កាលពី​ថ្ងៃ​ទី​៥ ខែ មករា វេលា​ម៉ោង១០ព្រឹក។​


តាម​ការ​សារ​ភាព​របស់​សង្ឃអង្គ​នេះបាន​បញ្ជាក់​ថាគឺ​បាន​ស្គាល់​គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ហើយក៏​បាន​ឆាត​រកគ្នា​តាំងពី​ចុង​ឆ្នាំ​២០ ២០ មក​ម្ល៉េះ ដោយ​បាន​ណាត់គ្នា​មក​រួមភេទ​ក្នុង​បន្ទប់ទឹក​នេះ ចំនួន​៤​លើក រួច​មក​ហើយ។ 


បច្ចុប្បន្ន​ករណី​នេះ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ចូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​អនុវត្ត​បន្ត​តាម​និតិ​វិធី ៕





0 Reviews:

Post a Comment