Tuesday, January 19, 2021

កញ្ញា សេង រដ្ឋា ត្រូវបានលាលែងពីតំណែង Miss Grand Cambodia 2020 ជាផ្លូវការតាមការស្នើរសុំរបស់ក្រុមហ៊ុនហើយ.....


ភ្នំពេញ ៖
 មួយរយៈពេលក្រោយនេះ សន្ទុះនៃការផ្ទុះរឿងរ៉ាវរបស់ Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា ត្រូវបានបណ្តាញសង្គមជាច្រើនលើកយកមកធ្វើជាប្រធានបទ ខណៈពេលដែលគេរំពឹងថារឿងរ៉ាវទាំងអស់នឹងបានដោះស្រាយដោយរលូន។


ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ បន្ទាប់ពីមានលិខិតអញ្ជើញកញ្ញា សេង រដ្ឋា ឲ្យចូលទៅដោះស្រាយបញ្ហាមួយចំនួនជាមួយនឹងក្រុមហ៊ុន ខណៈពេលដែលនាងមានការហត់នឿយជាមួយនឹងរឿងដដែលៗនោះ កញ្ញា រដ្ឋា ដែលជា Miss Grand Cambodia 2020 បានប្រកាសថា នាសុខចិត្តលាលែងពីតំណែងនេះតែម្ដង ដោយវិលត្រឡប់ទៅរស់នៅក្នុងជីវិតសាមញ្ញវិញម្ដង។

នេះសម្រង់ពាក្យពេចន៍ដែលនាងបានសរសេរផ្ទាល់នៅលើគណនីហ្វេសប៊ុករបស់នាងតែម្ដងថា “សុំទោសផង fan beauty pageant និង អ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយកបាននៅអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅលើបណ្តាញសង្គម រហូតដល់មានការចុះផ្សាយពត័មានជាសាធារៈបែបនេះ
ខ្ញុំនិងធ្វើតាមអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារៈកន្លងមក (ដក តំណែង)
ហើយអ្វីដែរខ្ញុំធ្វើបាននៅពេលនេះគឺ ចូលខ្លួនបង្ហាញវត្តមាន នៅថ្ងៃសន្និសីតកាសែតតែមួយគត់ ដែលនិងប្រព្រឹត្តឡើងដោយមានការបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយ តែប៉ុណ្ណោះ ដើម្បីដកតំណែងនាងខ្ញុំ ដូចអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក
❤️ខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទំរាំមានថ្ងៃនេះ ទោះខ្ញុំលំបាកយ៉ាងណា ក៍ខ្ញុំនៅតែញញឹមដើម្បីអ្នកទាំងអស់គ្នា love u my Fan
I like simple life 🙏🏻🙏🏻”។

ការលើកឡើងរបស់នាងបែបនេះ ហាក់ធ្វើឲ្យអ្នកដែលធ្លាប់គាំទ្រកម្មវិធី Miss Garand Cambodia កន្លងមកមានការអាក់អន់ចិត្តជាខ្លាំង ខណៈពេលដែលអ្នកគាំទ្រនាំគ្នារិះគន់ទៅលើថ្នាក់ដឹកនាំកម្មវិធី រហូតមានអ្នកខ្លះថានឹងលែងមើលកម្មវិធី Miss Grand Cambodia នេះតទៅទៀតហើយ ទៀតផង៕



0 Reviews:

Post a Comment