Thursday, January 21, 2021

កម្មករ កម្មការិនី​ ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​Y&W ធ្វើ​បាតុកម្ម​បិទផ្លូវ​​​២១៧ចំការ​ដូង....


រាជធានី​ភ្នំពេញ ​៖ ​កម្មករ កម្មការិនី​ប្រមាណ​៧​ពាន់​នាក់​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​Y&W ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ជិត​ផ្សារ​ព្រែក​ជ្រៃ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​បាន​បន្ត​ធ្វើ​បាតុកម្ម​ឈរ​បិទផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង​នៅ​ចំណុច​មុខ​រោងចក្រ​កាលពី​​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១ ដោយសារ​តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ទៅ​តាម​លក្ខខណ្ឌ​ការងារ​ដែល​ពួក​គាត់​ទាមទារ​នៅឡើយ​ ។​ ចំណែក​អាជ្ញាធរ​ខណ្ឌដង្កោ​បាន​នាំ​យក​នូវ​ទឹក​សុទ្ធ​ជា​ច្រើន​យួរ​ដែល​ជា​របស់​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ទៅ​ចែក​ជូន​ដល់​ក្រុម​កម្មករ​ដែល​កំពុង​ធ្វើ​បាតុកម្ម​បិទផ្លូវ​នោះ​ហូប​ផង​ដែរ​។ 

មិនតែប៉ុណ្ណោះ​ នៅ​ព្រឹក​នេះ​ក្រុម​បាតុករ​កម្មករ​ក៏​ទាមទារ​បន្ថែម​នូវ​លក្ខខណ្ឌ​ការងារ​១​ចំណុច​ថ្មី​ទៀត​គឺ​សុំ​ឲ្យ​ថៅកែ​ផ្ដល់​លុយ​ថ្លៃ​បាយ ដែល​ធ្វើ​ឲ្យ​ការ​ទាមទារ​ឡើង​ដល់​៣​ចំណុច ហើយ​នៅ​ព្រឹក​នោះ​ខាង​មន្ត្រី​ក្រសួង​ការងារ​រួម​ជាមួយ​និង​ស្ថាប័ន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ព្រមទាំង​តំណាង​រោងចក្រ​និង​តំណាង​កម្មករ​បាន​ជួប​ដោះស្រាយ​គ្នា​ហើយ​ ប៉ុ​ន្តែ​រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល​នៅ​មិន​ទាន់​បាន​លទ្ធផល​នៅឡើយ​ ។​

កម្ម​កបាន​ឈរ​កាន់​ដប​ដារ​បិទផ្លូវ​មិន​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ​បើក​ឆ្លងកាត់​បា​ន​ឡើយ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ក៏​ពុំ​មានការ​កកស្ទះ​នោះ​ឡើយ ដោយសារ​តែ​ពេល​កម្មករ​បិទផ្លូវ​នោះ​យានយន្ត​ទាំងអស់​បាន​បត់​ត្រឡប់​ក្រោយ​ហើយ​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ឬ​ផ្លូវជាតិ​លេខ​២​វិញ​ជា​បន្តបន្ទាប់​។

កម្មករ​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ពួក​គាត់​បាន​ធ្វើ​ដំណើរ​ចាក​ចេញពីផ្ទះ​ទៅ​កាន់​រោងចក្រ លុះ​ពេល​ទៅ​ដល់​ពួក​គាត់​បាន​នាំ​គ្នា​ចូល​ទៅ​អង្គុយ​ន​ក្នុង​រោងចក្រ​ជា​ធម្មតា​ប៉ុន្តែ​មិន​បាន​ធ្វើការ​នោះ​ឡើយ ដោយ​អង្គុយ​រង់ចាំ​ស្ដាប់​ដំណឹង​ពី​តំណាង​កម្មករ ​។ ​លុះដល់​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ដដែល​ទទួល​បាន​ដំណឹង​ថា គ្មាន​ដំណោះស្រាយ​នៅឡើយ ទើប​ពួក​គាត់​នាំ​គ្នា​ចេញពី​ក្នុង​រោងចក្រ​រួច​ចាប់ផ្ដើម​បិទផ្លូវ​បន្ត​ទៀត​តែ​ម្ដង ហើយ​បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ទេ​នោះ​ពួក​គាត់​និង​មិន​ឈប់​បិទផ្លូវ​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ខែមករា ក្រុម​បាតុករ​កម្មករ​ខាងលើ​បាន​បិទផ្លូវ​ចំនួន​២​លើក គឺ​លើក​ទី​១​បិទ​ចាប់ពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​រហូត​ដល់​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ទើប​បើក​វិញ​ដើម្បី​ឲ្យ​កម្មករ​រោងចក្រ​ផ្សេង​ៗ​បាន​ធ្វើ​ដំណើរ​ទៅ​ហូប​បាយ​ថ្ងៃត្រង់​ ។ ​លុះ​១​ម៉ោង​ក្រោយមក​នោ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​ បន្ទាប់​ពី​កម្មករ​រោងចក្រ​ផ្សេង​ៗ​ហូប​បាយ​រួច​ត្រឡប់​ដល់​រោងចក្រ​វិញ​ក៏​បាន​បិទផ្លូវ​ឡើង​វិញ​ជា​លើក​ទី​២​ទៀត ​។ ​ប៉ុន្តែ​ទោះបីជា​បែប​ណា​ ពុំ​មាន​អំពើ​ហិង្សា​ឬ​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កម្លាំង​សមត្ថ​កិច្ច​ដូច​កាលពី​ថ្ងៃ​ដំបូង​នោះ​ឡើយ ព្រោះ​កម្លាំង​សមត្ថកិច្ច​អត់​បា​ន​ចូល​ទៅ​ជិតឡើយ​ ហើយ​ក៏​ពុំ​មាន​មន្ត្រី​ណាមួយ​ទៅ​ធ្វើការ​សម្របសម្រួល​ដូច​ថ្ងៃ​ដំបូង​ដែរ​។

​សូម​បញ្ជាក់​ថា​ កម្មករ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​Y&W​នេះ​សរុប​ប្រមាណ​ជាង​៧​ពាន់​នាក់​ដោយ​ធ្វើការ​ចែក​ចេញ​ជា​២​វេន​ គឺ​យប់​១​ក្រុម​ និង​ថ្ងៃ​១​ក្រុម ហើយ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ បាន​ផ្ទុះ​ការ​តវ៉ា​បិទផ្លូវ​ដំបូង ​។

​ខណៈនោះ​ពួក​កម្មករ​បាន​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​២​ចំណុច​សំខាន់​ៗ​ពី​ថៅកែ​រោងចក្រ​ជនជាតិ​ចិន ​ក្នុង​នោះ​រួម​​មាន​ទី​១-សុំ​ឲ្យ​ថៅកែ​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ ព្រោះ​រោងចក្រ​មួយ​នេះ​ចាប់តាំងពី​បង្កើត​ឡើង​ពេល​ណា​មក ពុំដែល​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ​ជូន​ដល់​កម្មករ​ម្ដងណា​ឡើយ​ ​និង​ទី​២-​សុំ​ឲ្យ​ថៅកែ​ផ្ដល់​ប្រាក់​៥​ភាគរយ​ឬ​ហៅ​ថា​ប្រាក់​UBC​ជូន​ពួក​គាត់​ទាំងអស់​គ្នា​ដូច​ដើម​ឡើង​វិញ ព្រោះ​កម្មករ​ខ្លះ​២​ទៅ​៣​ឆ្នាំ​កន្លង​មក​ហើយ​ដែល​ថៅកែ​បាន​បិទ​បំបាត់​ប្រាក់​៥​ភាគរយ​នេះ​សូន្យឈឹង​ឈប់​បើក​ឲ្យ​កម្មករ​តែ​ម្ដង​។

​តាម​ប្រភព​ដែល​បាន​បន្ត​ទៀត​ថា អាជ្ញាធរ​និង​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក ជ គឹ​ម​ស៊ ដែល​ជា​អភិបាលរង​ខណ្ឌ និង​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល ជាមួយ​កម្មករ​ដើម្បី​ឲ្យ​បើកផ្លូវ​ឡើង​វិញ ។​ ប៉ុន្តែ​ទោះជា​បែប​ណា​ ក៏​កម្មករ​មិន​ព្រម​បើកផ្លូវ​ភ្លាម​ៗ​ឡើយ ការ​ច​ចារ​បាន​អូស​បន្លាយពេល​រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​បន្ទាប់​ពី​បិទផ្លូវ​រយៈពេល​ជិត​៣​ម៉ោង ទើប​ក្រុម​កម្មករ​ដែល​តវ៉ា​ ព្រម​បើកផ្លូវ​ឡើង​វិញ​តែ​បាន​ដាក់​ឱ​សា​នុ​វាទ​ជាមួយ​អាជ្ញាធរ​ថា ទុក​ពេល​ឲ្យ​តែ​២​ម៉ោង​ប៉ុណ្ណោះ​ដើម្បី​ដោះស្រាយ បើ​ដោះ​មិន​ចេញ​ពួក​គាត់​និង​បិទផ្លូវ​ឡើង​វិញ​ហើយ​ពេល​នោះ​អាជ្ញាធរ​ក៏​យល់ព្រម​។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ថា លុះ​អ្នក​តវ៉ា​តាំងពី​ព្រឹក​នោះ​បើកផ្លូវ​ឡើង​វិញ​បាន​ត្រឹមតែ​១០​នាទី​ប៉ុណ្ណោះ ស្រាប់តែ​កម្មករ​១​ក្រុម​ទៀត​ចេញពី​ក្នុង​រោងចក្រ​មក​បិទផ្លូវ​បន្ត​ដោយ​អ្នក​ទាំងនោះ​និ​យា​ថា ពុំ​បានដឹង​គោលការណ៍​អ្វី​ទាំង​អស់ហើយ​បើ​ចង់​ឲ្យ​បើកផ្លូវ​ទាល់តែ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​សិន​ ។ ​ការ​បិទផ្លូវ​ជា​លើ​ទី​២​នេះ​បាន​ប្រព្រឹត្ត​ទៅ​រហូត​ដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល​ទើប​លោ​មាន ចាន់​យ៉​ដា អភិបាលរង​រាជធានី​ភ្នំពេញ​អមដំណើរ​ដោយ​លោកស្រី​គឹ​ម ញ៉ឹ​ប អភិបាលរង​ខណ្ឌដង្កោ និង​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​​ថា អធិការ​នគរបាល​ខណ្ឌ បាន​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​ជា​លើក​ទី​២ ។

ខណៈនោះ​លោ​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ពន្យល់​កម្មករ​ឲ្យ​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី ដោយ​ប្រាប់​ទៅ​កម្មករ​ថា​ចង់​ធ្វើការ​តវ៉ា​ក៏​ធ្វើ​ទៅ ប៉ុន្តែ​ត្រូវ​បើកផ្លូវ កុំ​យក​ផ្លូវ​ធ្វើ​ជា​ចំណាប់ខ្មាំង​បែប​នេះ ហើយ​ការ​សម្របសម្រួល​រហូត​ដល់​វេលា​ម៉ោង​១​និង​២៥​នាទី​រសៀល​ថ្ងៃ​ដដែល ប៉ុន្តែ​កម្មករ​នៅ​តែ​មិន​ស្ដាប់​ទើប​លោក​អភិបាលរង​រាជធានី​ភ្នំពេញ​បញ្ជា​ឲ្យ​កម្លាំង​បើកផ្លូវ​ហើយ​អំពើ​ងិ​ង្សា​ក៏​បាន​កើតឡើង​ដោយ​កម្មករ​បាន​ប្រ​ដុំ​ថ្ម​និង​ដប​ទឹក​សុទ្ធ​គប់​ដាក់​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ក៏​បាន​រត់​ខ្ចាត់ខ្ចាយ​អស់ហើយ​កម្មករ​បាន​បន្ត​បិទផ្លូវ​ទៀត មិនតែប៉ុណ្ណោះ​បាន​រឹបអូស​យក​រថយន្ត​នគរបាល​១​គ្រឿង​និង​រនាំង​ដែក​(​បា​រ៉ា​ស់​)​របស់​នគរបាល​ជា​ច្រើន​ផ្ទាំង​ទៅ​ប្រើប្រាស់​ក្នុង​ការ​បិទផ្លូវ​ថែម​ទៀត​ផង​ ៕ ​

0 Reviews:

Post a Comment