Monday, February 8, 2021

ឃាត់ខ្លួនព្រះសង្ឃកំហូច ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈទៅលើអនីតិជនអាយុក្រោម 15 ឆ្នាំ

បន្ទាយមានជ័យ៖ថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2021 សង្ឃកំហូច១អង្គស្គាល់គ្នាជាមួយនារីម្នាក់ឆាតលេងតាមហ្វេសប៊ុកទៅវិញទៅ មកស្រាប់តែបង្កាត់ភ្លើងស្នេហានាំនាងមករួមរ័កក្នុងកុដ្ឋវត្តគីរីភ្នំជញ្ជាំងត្រូវសមត្ថកិច្ចចាប់ផ្សឹកក្រោយពីមានពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះឈ្មោះ ដាំ សូរ៉ាប៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ថាមានករណីព្រះសង្ឃរួមភេទជាមួយក្មេងជាកូន ស្រីរបស់ខ្លួនកើ តឡើងនៅចំណុចក្នុងកុដ្ឋនៅវត្តសុវណ្ណគីរីភ្នំជញ្ជាំង ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ។


ទើបលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថស្រុកព្រះនេត្រព្រះដឹកនាំដោយអាវុធហត្ថ១ក្រុម សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនសង្ឃកំហូច មានឈ្មោះ ម៉ាន់ មុំ ហើយមន្ត្ រីម ន្ទីរធម្មការបានរៀបចំពិធីផ្សឹកលោកសង្ឃនោះធ្វើតាមនិតិវិធីច្បាប់ នៅព្រឹក ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០២១។


វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ីបានប្រាប់ឲ្យដឹងថាសង្ឃជាជនសង្ស័យ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយបានឆ្លើយសារភាពថាខ្លួនគេបានស្គាល់នារីឈ្មោះ ម្នាក់ឈ្មោះ ម.ស.ព អាយុ១៤ឆ្នាំ ក្នុងពិធីបុណ្យសពលោកគ្រូនៅ វត្តស្រមោច ក្នុងកំឡុងឆ្នាំ២០ ២០ ហើយក៏មានកា រទំនាក់ទំនង គ្នាតាមរយៈឆាតហ្វេសប៊ុក ហើយក៏បានស្រលាញ់គ្នាតែម្តង ព្រមទាំងបានរួមភេទជាមួយគ្នាជាញឹកញាប់នៅក្នុងកុដ្ឋរបស់ខ្លួននៅវត្តគីរីភ្នំជញ្ជាំង។


រហូតដល់ភ្លឺ ព្រឹកឡើងទើប ត្រឡប់ទៅផ្ទះវិញស្រាប់តែថ្ងៃទី៧ ស្រាប់តែមានសមត្ថកិច្ច និងមន្ត្រីមន្ទីរធម្មការ និងសាសសនា ខេត្ត បានចុះមកដល់វត្ត ហើយបានចាប់ធ្វើពិធីផ្សឹកប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួនពីបទរួមភេទជាមួយអនី តិជនក្រោមអាយុ ១៥ឆ្នាំតែម្ដងជនសង្ស័យបានបញ្ជូនទៅការិ យាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្តកម្លាំងកា រិយាល័យជំនាញអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីដាក់ទោសទៅតាមច្បាប់៕






0 Reviews:

Post a Comment