Friday, February 12, 2021

ករណីផ្ទុះអាវុធនៅសង្កាត់​ចោមចៅ ស្លាប់​៣​នាក់ ផ្តើមចេញពីរឿងកន្លែងចតរថយន្តនិងម៉ូតូកង់បី

រាជធានីភ្នំពេញ៖ ថ្ងៃទី១ នៃថ្ងៃសែនចិន វៀតណាម មានករណីផ្ទុះអាវុធ នៅមុខហាងទូរស័ព្ទមួយកន្លែង ស្ថិតក្នុងសង្កាត់​ចោ មចៅទី២ បណ្តាយឲ្យស្លាប់មនុស្ស៣នាក់ ផ្តើមចេញពីជម្លោះរឿងកន្លែងចតរថយន្ត និងម៉ូតូកង់បី ។


ហេតុការណ៍នេះបានកើតឡើងនៅមុខហាងទូរស័ព្ទ យីហោរ (ពន្លក ថ្មី៌) ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោមចៅទី២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ កាលពីយប់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ។


ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាន ឈប់រថយន្តមួយភ្លែតនៅខាងមុខផ្ទះគេដើម្បីយកកូនតូចឡើង ចូលទៅក្នុងផ្ទះ ស្រាប់តែមានម៉ូតូកង់បីមួយគ្រឿង បើកមក ដល់ ហើយចុកសុីផ្លេរនិងបញ្ជាឲ្យរថយន្តបើកចេញតែត្រូវម្ចាស់ រថយន្តនិយាយថា ចាំបន្តិច យកកូនចូលផ្ទះមួយភ្លែត ចាំយករថយន្តចេញ។ ប៉ុន្តែក្នុងពេលនោះក៏បានឈ្លោះគ្នាបន្តិច ក្រោយ មកក៏បែកគ្នាទៅ តែមួយសន្ទុះក្រោយ ភាគីជនរងគ្រោះមានការផឹកស៊ី ហើយក្រុមម៉ូតូកង់បីនោះ ទំនងជាស្រវឹងស្រា បាន មកឈ្លោះជាមួយជនរងគ្រោះម្តងទៀត ប្រមាណជា១ម៉ោង ស្ រាប់ខ្មាន់កាំភ្លើង បានលូកយកកាំភ្លើងពីបក្ខពួករបស់ខ្លួន បាញ់សំដៅទៅលើជនរងគ្រោះចំនួន៣គ្រាប់ ត្រូវជនរងគ្រោះ៣នាក់ ស្លាប់២នាក់ភ្លាមៗ និងម្នាក់ទៀតកំពុងជួយសង្រ្គោះ ក៏ប៉ុន្តែដោ យសាររបួសធ្ងន់ធ្ងរ ក៏បានស្លាប់ដែរ ។


សូមបញ្ជាក់ថា ជនបង្កមិនមានកាំភ្លើងនោះទេ, កាំភ្លើងជារបស់បក្ខពួក, ដែលជនបង្កយកមកបាញ់ជនរងគ្រោះ។​ ជនរងគ្រោះមិនមែនជាសាច់ញាត់របស់ម្ចាស់ផ្ទះនោះទេ ខណៈម្ចាស់ផ្ទះបា នបដិសេធថា ខ្លួនមិនពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់ប្រហារនោះទេ ប៉ុន្តែទោះយ៉ាង សមត្ថកិច្ចបានហ៊ុមព័ទ្ធខ្សែនៅខាងមុខផ្ទះកើតហេតុ ហើយកំពុងធ្វើការសាកសួរម្ចាស់ផ្ទះផងដែរ។​ ចំណែកឯសព ត្រូវបាននាំយកទៅតម្កល់នៅវត្តមួយក្បែរកន្លែងកើតហេតុ ។


ប្រភពបានបន្តថា ខ្មាន់កាំភ្លើង គឺជាមនុស្សជំនាញខាងប្រើកាំភ្លើង ព្រោះបាញ់៣គ្រាប់ស្លាប់៣នាក់ ហើយត្រូវចំសុទ្ធតែកន្លែងសំខាន់ គឺចំសៀតផ្កា ចំកណ្តាលចិញ្ចើម និងចំដើមទ្រូង ៕





0 Reviews:

Post a Comment